v9

Liverpool វាយផ្តួលក្រុម Stoke យ៉ាងចាស់ដៃ ដើម្បីឡើងតារាងវិញ (មានវីដេអូ)

7 months ago​ | ដោយ Dara

ការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធ Roberto Firmino បានជួយឲ្យក្រុម Liverpool បំពេញការវាយបកពីការដេញតាមពីក្រោយដើម្បីផ្តួលក្រុម Stoke City យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ខណៈដែលពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ២វិញនៅលើតារាងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ។

lv1

ក្រុមរបស់លោក Jurgen Klopp បានបណ្តោយឲ្យមានគ្រាប់បាល់នាំមុខមុន ក្រោយពីខ្សែប្រយុទ្ធ Jonathan Walters បានតែតបាល់បំប៉ោងសំណាញ់ទីដើម្បីជួយឲ្យក្រុម Stoke មានគ្រាប់បាល់នាំ មុខមុននៅកីឡដ្ឋាន Anfield ប៉ុន្តែ ខ្សែបម្រើ Adam Lallana បានជួយឲ្យក្រុមរកគ្រាប់បាល់តាមស្មើវិញ មុននឹងខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Firmino បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីចុងក្រោយនៃការប្រកួតក្នុងតង់ទីមួយ។

lv4

ការធ្វើឲ្យបាល់ចូលទីខ្លួនឯង១គ្រាប់ពីសំណាក់កីឡាករ Giannelli Imbula និងគ្រាប់បាល់ជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះពីសំណាក់ខ្សែប្រយុទ្ធ Daniel Sturridge ក្នុងតង់ទី២បានបំពេញការទទួលជ័យជម្នះជាលើកទី៣ជាប់ៗគ្នាសម្រាប់ក្រុមហង្សក្រហមតែម្តង ខណៈដែលពួកគេនៅតែមិនស្គាល់ចាញ់សោះពីការប្រកួតនៅកីឡដ្ឋាន Anfield នារដូវកាលនេះ។ ការទទួលជ័យជម្នះនេះ បានជួយឲ្យក្រុម Liverpool វិលទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Chelsea ៦ពិន្ទុវិញ ខណៈដែលពួកគេបានឡើងទៅឈរពីលើក្រុម Manchester City ដែលពួកគេនឹងត្រូវជួបនៅកីឡដ្ឋាន Anfield នៅល្ងាចថ្ងៃមុនចូលឆ្នាំថ្មី។

lv3

ជាមួយនឹងការមិនស្គាល់ឈ្នះសោះពីការប្រកួត៤លើកចុងក្រោយរបស់ពួកគេ បច្ចុប្បន្នក្រុម Stoke កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣។ លោក Klopp បានឲ្យដឹងថា៖ «វាពិតជាការប្រកួតដ៏ស្វិតស្វាញមួយ។ លទ្ធផលមិនបានបង្ហាញពីកម្រិតនៃភាពស្វិតស្វាញឡើយ ប៉ុន្តែ វាពិតជាលំបាក។ យើងធ្វើបានល្អប្រសើរលើចំណុចជាច្រើន ប៉ុន្តែ យើងបានបង្ខំឲ្យមានគ្រាប់បាល់ពីរគ្រាប់ជាមួយនឹងទម្រង់លេងដ៏ល្អរបស់យើង។ វាពិតជាគ្រាប់បាល់បញ្ចូលទីដ៏សំខាន់»៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77