v9

មឿន សុខហ៊ុច និង Joamphop Sor Virakvan នរណាជាម្ចាស់ខ្សែក្រវាត់?

11 months ago​ | ដោយ Phearak Chuon

នៅថ្ងៃ សៅរ៍ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់៦៥ គីឡូក្រាម បានឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ ។
ការប្រកួតដែលធ្វើឡើងនៅសង្វៀន CNC កីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សត្រូវប៉ះជើងខ្លាំងថៃ Joamphop Sor Virakvan នេះជាការប្រកួតដ៏អស្ចារ្យមួយដែលអ្នកទាំងពីសុទ្ធតែ ត្រូវការឈ្នះដូចគ្នា ។

sok huck

កាលប្រកួតក្នុងពូល សុខហ៊ុច ធ្លាប់ចាញ់ពិន្ទុ Joamphop Sor Virakvan ម្ដងហើយតែសម្រាប់ពេលនេះជាការប្រជែងយកខ្សែក្រវាត់ ។ មិនប្រាកដថា សុខហ៊ុច នឹងឈ្នះវិញនោះទេហើយក៏មិនប្រាកដថា Joamphop Sor Virakvan ឈ្នះម្ដងទៀតដែរ។លោកណនរិទ្ធគ្រូបង្វឹករបស់សុខហ៊ុចបង្ហាញនូវជំនឿចិត្តថាលើកនេះសិស្សរបស់លោកនឹងឈ្នះអ្នកប្រដាល់រូបនេះវិញមិនខាន។គួរបញ្ជាក់ថាសុខហ៊ុចដែលទើបតែរៀបការថ្មីៗកាលពីសប្ដាហ៍មុននោះមិនដឹងថាគេហ្វឹកហាត់បានទៀងទាត់ ឬ ក៏យ៉ាងណានោះឡើយ ។ សុខហ៊ុច ល្អជើង តែ Joamphop Sor Virakvan គេក៏មិនធម្មតាដែរពិសេសកែង និង ជង្គង់ មិនតែប៉ុណ្ណោះគេការពារបានល្អទៀតផង ។

ft-img-template

ប្រភពពី sportrefresh

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77