v9

អ្នក​ប្រដាល់​​​ វង្ស​ ណយ​ ​​បារម្ភ​ធ្លាក់​​ប្រជាប្រិយភាព​​​​​ ​រាំងស្ទះ​​ដល់​​​ការងារ​​ជួយ​​​ក្មេង​ៗ​ និ​ង ​ជន​ក្រីក្រ​​

3 months ago​ | ដោយ sopharith

អ្នក​ប្រដាល់​​​មាន​​ឈ្មោះ​​បោះ​សម្លេង​ជិត​​១ទ​សវត្សរ៍​ វង្ស ណយ ​​អាច​​ចាក់ទុ​កជា​​កីឡាករ​​ប្រដាល់​ខ្មែរ​​ដំបូង​​គេ ​ផ្ដើម​ការងារ​​សកម្មភាព​​មនុស្ស​​ធម៌​ ​ជួយ​​​ក្មេង​ៗ​ និ​ង ​ជន​ក្រីក្រ​​​។ ​អ្នក​ស្នង​គុនខ្មែរ​​មក​​ពី​​ខេត្ត​​ប៉ៃលិន​​រូប​​នេះ​​ក៏​​បង្ហាញ​ពី​​កង្វល់​ដល់​ការ​​​​រាំង​ស្ទះ​​​សម្មភាព​​ការងារ​​មនុស្ស​ធម៌​​របស់​​ខ្លួន ​ប្រសិ​​​ន​រូបគេ​​ធ្លាក់​​ប្រជា​ប្រិយ​​​ភាព​​​​​លើ​​សង្វៀន​​នៅ​​ថ្ងៃ​​​ណា​​មួយ។​

ft-img-template

វង្ស ណយ ថ្លែង​បែ​ប​នេះ ​៖​”​​ខ្ញុំ​​គ្រាន់​តែ​​គិត​​ខ្លាច​​​ថា​​ខ្មែរ​យើង បើ​​ទោះបី​​ខ្ញុំ​​ល្បី​​ក៏​ដោយ ​​ហើយ​​ប្រសិន​ខ្ញុំ​​ធ្លាក់​​ប្រជាប្រិយភាព​​ ​យើង​​ធ្វើ​ទៅ​​វាអ​ត់​​សូវ​​បាន​​ធំ​​។​ ចឹង​​គេ​គាំទ្រ​​យើង​​នៅពេ​ល​​ដែល​​ល្បី​​ទេ។​​ ​ចឹង​​ពេល​​អត់​ល្បី​​ខ្លាច​តែ​​គេឈ​ប់​គាំទ្រ​​។ ​​ប៉ុន្តែ​​ខ្ញុំ​​នៅតែ​រំពឹង​​ទុក​​ថា ​​ពេល​ដែល​​ខ្ញុំ​​ជាពី​ជំងឺ​​ ខ្ញុំ​​​នឹង​​​ខំ​ហ្វឹក​ហាត់​​វិញ ​ដើម្បី​​​ឲ្យ​​មាន​​ប្រជាប្រិយភាព​​កាន់តែ​​ខ្លាំង ​ហើយ​​​​ក៏​ដើម្បី​​ធ្វើ​​មនុស្ស​​ធម៌​ហ្នឹង​​​កាន់​តែ​​ធំ​​។ ​យើ​​ង​​ខ្ញុំ​​នឹង​​ព្យាយាម​​ធ្វើ​​ឲ្យ​​បាន​​ធំ​​បំផុត”។​ ​

Vong_Noy_Charithy

​​អ្ន​កលេ​ង​​គុន​​ខ្មែរ​ពូកែ​​លេង​​កែង​​រូប​​នេះ ​បន្ថែម​​ថា ​ខ្លួន​​មិន​​បាន​​ទទួល​​ចំណូល​​អ្វី​​នោះទេ​ ពី​​សកម្មភាព​​មនុស្សធម៌​​កន្ល​ង​​​ម​ក​នេះ​ដោយ​​មាន​​តែ​​​ចំណាយ​​កម្លាំង​ និង​​​​ទឹក​ប្រាក់​​តិចតួច​​ពី​​ការ​​​ឡើង​​សង្វៀន​ ​​ព្រមទាំ​ង​​​ការ​​ឧបត្ថ​ម​​ពី​​សប្បុរសជន​មួយ​​ចំនួន ​បន្ត​​ចុះជួ​យ​​ក្មេង​​ៗ​ ដូច​ជា​​ចែក​​សៀវភៅជា​​ដើម ​​​ទៅ​​​តាម​​លទ្ធភាព​​។

វង្ស ណយ បន្ត ៖ ​“​​ដោយសារ​​ខ្ញុំ​​ធ្លាប់​ក្រ​​ពិបាក ​ហើយ​​ដូច​ថា​​ជាការ​​ស្រលាញ់ ​និង ​គិត​​ថា ​ចង់​ជួយ​​ក្មេង​ៗ​​ ដែល​​ក្រីក្រ ​ដូច​​កុមារ​កំព្រាចឹ​ង ​​ទោះ​​មិន​​​បាន​​ជួយ​​ពួកគា​ត់​​ច្រើន ​ប៉ុន្តែ​​​គ្រាន់​តែ​​ចង់ឲ្យ​​ពួក​គាត់​​មានចំ​ណេះដឹង​​ខ្លះ”​។

​គួរ​​ដឹង​​ដែរថា​ ​​​​​អ្នក​ប្រដាល់រ​ហស្ស​នាម​​ កូន​នាគ​​ វង្ស ណយ​​ ​បាន​ផ្ដើម​​ការងារ​​មនុស្សធម៌​​របស់​​ខ្លួន​ចុះចែក​សៀវភៅដល់​​ក្មេង​​ៗ​ និង​ ​ជួយ​សម្ភារៈ​​ដល់​អ្នក​​ក្រីក្រ ​ចាប់​តាំង​​ពី​​ឆ្នាំ ​២០១១ ​និង​ ​២០១២​​មក​ម៉្លេះ។​ ​​អ្នក​​ប្រដាល់​​រូប​​នេះ ​​ប្ដេជ្ញា​​នឹង​​បន្ត​​​សកម្មភាព​​​​ឲ្យ​​ធំជា​ង​​មុន ​​ បើសិ​ន​​​មាន​​ការ​​ចួលរួម​​ជ្រោម​ជ្រែង​​ឧបត្ថម​​​ពី​​សប្បុរសជ​ន​បន្ថែម​​៕

ប្រភពពី keiladaily

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77