v9
V9BET

Messi Jay នឹងក្លាយជាកីឡាករថៃដំបូងគេក្នុងការលេងក្របខ័ណ្ឌ J-League របស់ជប៉ុន

2 years ago​ | ដោយ Dara

ខ្សែបម្រើ Chanathip Songkrasin ដែលមានរហស្សនាមថា Messi Jay របស់ក្លិប SCG Muang Thong United បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងរយៈពេល១៨ខែជាមួយនឹងក្លិប Consadole Sapporo ដែលទើបតែជាប់ទៅលេងក្នុងក្របខ័ណ្ឌ J-League របស់ជប៉ុន។

zz

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំងពីរក្នុងសន្និសីទសារព័ត៌មានមួយនៅឯកីឡដ្ឋាន SCG កាលពីថ្ងៃម្សិលមិញ។ តារាឆ្នើមអន្តរជាតិថៃវ័យ២៣ឆ្នាំរូបនេះ ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំយុទ្ធនាការ Suzuki Cup ឆ្នាំ២០១៦ នឹងចូលរួមជាមួយនឹងក្រុម Sapporo ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ J2 League ក្នុងជើងទី២នៃរដូវកាលរបស់ជប៉ុន នាខែកក្កដា ដែលនៅពេលនោះអាកាសធាតុមិនត្រជាក់ខ្លាំងពេកឡើយ។

ft-img-template

ខ្សែបម្រើមានមាឌល្អិតរូបនេះ បានជួយឲ្យ Muang Thong United ឈ្នះពានក្របខ័ណ្ឌ Premier League របស់ថៃ និងពាន League Cup កាលពីរដូវកាលមុន។ លក្ខខណ្ឌផ្សេងៗទៅលើហិរញ្ញវត្ថុមិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែ Sapporo មានជម្រើសក្នុងការចុះហត្ថលេខាជាអចិន្ត្រៃយ៍ជាមួយនឹង Chanathip តែម្តង ក្រោយពីកិច្ចសន្យាខ្ចីជើងត្រូវបញ្ចប់។

លោក Pongsak Pholanan ប្រធានក្លិប Muangthong បានប្រាប់អ្នកយកព័ត៌មានថា៖ «នៅថ្ងៃនេះ យើងឃើញសុបិនរបស់កីឡាបាល់ទាត់ថៃក្លាយជាការពិត។ យើងនឹងមានកីឡាករថៃដំបូងគេក្នុងការលេងក្នុងក្របខ័ណ្ឌ J-League។ យើងបានធ្វើការទាក់ទងជាមួយនឹងក្លិប Consadole។ វាជាដំណើរការមួយដែលចំណាយពេលខ្លះ ពីព្រោះកីឡាករថៃមិនធ្លាប់បានទៅលេងនៅជប៉ុនឡើយ»៕

ប្រភពព័ត៌មាន៖ Bangkok Post

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.