v9
V9BET

ក្រុមតារាកម្ពុជា ហាក់ខ្វះកីឡាករឆ្នើមៗ ពេលប៉ះក្រុមម៉ារ៉ុក ថ្ងៃអាទិត្យ

2 years ago​ | ដោយ Bopha

បញ្ហារបួសកីឡាសំខាន់ៗរបស់ក្លិបបឹងកេតអង្គរ និងការអវត្តមានកីឡាករមកពីក្លិបភ្នំពេញក្រោន បានក្លាយជាបញ្ហាដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia All Stars) ចំពោះការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមតារាបាល់ទាត់ម៉ារ៉ុក(Marocco All Stars) ខណៈទីលាន និងពេលវេលាប្រកួត ក៏ត្រូវបានធ្វើការផ្លាស់ប្តូរផងដែរ។

y

កាលពីដំបូងឡើយ ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមទាំង២នេះ ត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអាទិត្យខាងមុខនេះ ហើយនេះជាមូលហេតុដែលលោក ទេព ឡុងរចនា ជាគ្រូបង្វឹកខំប្រឹងបង្វឹកនៅទីលាននេះ ដើម្បីធ្វើឲ្យកូនក្រុមរបស់លោកកាន់តែមានភាពស្ទាត់ជំនាញលើទីលាននេះ។ ប៉ុន្តែនៅពេលនេះ សហព័ន្ធកីឡាបាល់ទាតស់កម្ពុជា បានធ្វើការផ្លាស់ប្តូរឲ្យទៅលេងនៅកីឡដ្ឋាន RSN វិញ នាម៉ោង ៥:៣០ ថ្ងៃអាទិត្យដដែល ដោយបញ្ជាក់ពីមូលហេតុថា ដោយសារមានបញ្ហាបច្ចេកទេស នៅពហុកីឡដ្ឋានជាតិ។

u

ងាយមកចាប់អារម្មណ៍ទៅលើធនធានកីឡាកររបស់ក្រុមតារាកម្ពុជាវិញ គឺកំពុងតែមានបញ្ហា ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងកីឡាករដ៏រឹងមាន Gbenga របស់ក្លិបបឹងកេត រួមទាំងខ្សែប្រយុទ្ធ កែវ សុខផេង របស់ក្លិបភ្នំពេញក្រោន និងមិត្តរួមក្រុមរបស់គេ សុទ្ធតែមិនបានចូលរួម ដោយសារភ្នំពេញក្រោន បានចេញទៅប្រកួតពានរង្វាន់ China-Asean Cities នៅចិន កាលពីរសៀលម៉ោង ១២:៥០ ថ្ងៃសុក្រនេះ។

t

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុម Cambodia All Stars បានប្រាប់ថា៖«យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការជួប Marocco All Stars ប៉ុន្តែមិនបានល្អ១០០ភាគរយនោះទេ ព្រោះយើងបាត់ធនធានកីឡាករសំខាន់ៗជាច្រើន»។លោកបានបញ្ជាក់ថា៖«កីឡាករមកពីក្លិបភ្នំពេញក្រោន៤ទៅ៥នាក់ អត់បានចូលរួមជាមួយយើងទេ ដោយសារពួកគេជាប់ភារកិច្ចទៅប្រកួតពានមួយនៅចិន ចំណែកកីឡាករដែលជា Super Star របស់ក្លិបបឹងកេតអង្គរ ដូចជា ចាន់ វឌ្ឍនាកា និង Gbenga ជាដើម សុទ្ធតែមានរបួស គឺសល់តែខ្សែការពារ២ទៅ៣នាក់ទេ។

photo_2016-12-16_12-26-00-Copy-750x430

យ៉ាងណាក៏ដោយ យើងត្រូវតែប្រឹងប្រែរៀបចំក្រុម និងលេងឲ្យអស់ពីសមត្ថភាព តាមអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីប្រកួតជាមួយក្រុម Marocco All Stars នៅថ្ងៃអាទិត្យ»៕

p

o

i

r

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.