Ads Here...

Man Utd ទទួលបានជ័យជម្នះដ៏ធំ ខណៈ Southampton ជួបការខកចិត្ត (មានវីដេអូ​ Highlight)

ខ្សែប្រយុទ្ធ Wayne Rooney បានបង្កើតប្រវត្តិសាស្ត្រមួយរបស់ក្លិប ខណៈដែលរូបគេបានជួយឲ្យក្រុម Manchester United ធ្វើដំណើរឆ្ពោះទៅកាន់ការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Feyenoord ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្ថិតយ៉ាងប្រកៀកទៅកាន់វគ្គ៣២ក្រុមចុងក្រោយ។

rooney

Rooney បានរកគ្រាប់បាល់បើកឆាកនៅពេលប្រកួតជាមួយនឹងក្រុមរបស់ហូឡង់ នាកីឡដ្ឋាន Old Trafford ដើម្បីកត់ត្រាគ្រាប់បាល់ជាលើកទី៣៩របស់គេក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប ដែលស្មើទៅនឹងកំណត់ត្រារបស់ខ្សែប្រយុទ្ធ Ruud van Nistelrooy។ បច្ចុប្បន្នរូបគេនៅសល់គ្រាប់បាល់តែមួយគ្រាប់ទៀតប៉ុណ្ណោះដើម្បីតាមស្មើកំណត់ត្រាប្រចាំក្លិបរបស់លោក Bobby Charlton នៃការរកគ្រាប់បាល់បញ្ចូលទីសរុបបាន២៤៩គ្រាប់ ក្រោយពីបានជួយឲ្យក្រុម Man United ទទួលបានជ័យជម្នះដ៏ធំមួយ។

southampton

ខ្សែបម្រើ Juan Mata និង Jesse Lingard ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ នៅចន្លោះពេលនៃការធ្វើឲ្យគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Brad Jones ហើយបច្ចុប្បន្ន ក្រុម Man United ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ នៅលើទឹកដីក្រុម Zorya Luhansk ក្នុងការប្រកួតចុងក្រោយក្នុងពូល A ដើម្បីឈានទៅវគ្គបន្ត។ Rooney បានឲ្យដឹងថា៖ «វាជាការទទួលជ័យជម្នះដ៏ល្អមួយ។ យើងពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់។ គ្រាប់បាល់ទី២បានបញ្ចប់ការប្រកួតនេះ។ ក្នុងពេលនាំមុខ ១-០ អ្នកនឹងមិនដឹងថា មានអ្វីកើតឡើងឡើយ។ វាពិតជាអារម្មណ៍ដ៏ល្អមួយក្នុងការរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្លិបនេះ។ ខ្ញុំពិតជារីករាយណាស់»។ ស្របពេលជាមួយគ្នានេះ ក្តីសង្ឃឹមរបស់ក្រុម Southampton ក្នុងការឈានទៅវគ្គ៣២ក្រុមចុងក្រោយនៅតែស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីក្រុមរបស់លោក Claude Puel បានរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Sparta Prague ក្នុងប្រទេសសាធារណរដ្ឋឆែក៕

Man UTD vs Feyenoord

ប្រភពព័ត៌មាន៖ Channel News Asia