v9

Barcelona និង Man City ឈានទៅវគ្គ១៦ក្រុមក្នុង Champions League (មានវីដេអូ Highlight)

8 months ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Lionel Messi បានជួយឲ្យក្រុម Barcelona បានឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ក្រោយពីបានកត់ត្រាជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Celtic ខណៈដែលពួកគេ និងក្រុម Manchester City របស់លោក Pep Guardiola បានដឹកដៃគ្នាទៅវគ្គបន្ត។

barce2

តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានវិលត្រឡប់ទៅប្រកួតវិញក្រោយពីជាសះស្បើយពីជំងឺ ដើម្បីរកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់នៅកីឡដ្ឋាន Celtic Park ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់ប៉េណាល់ទី១គ្រាប់ផងដែរ ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯកអឺរ៉ុប៥សម័យកាល Barcelona ឈានទៅប្រកួតក្នុងវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល C។ ស្របពេលជាមួយគ្នានេះ ក្រុម Man City បានវាយបកពីការដេញតាមពីក្រោយដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Borussia Moenchengladbach ខណៈដែលក្រុមទាំងពីរបានបញ្ចប់ដោយនៅសល់សមាជិក១០នាក់ដូចគ្នា។

barce1

Raffael បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Moenchengladbach នៅនាទី ទី២៣ ប៉ុន្តែ ខ្សែបម្រើ David Silva បានទទួលបាល់ពីការបញ្ជូនយ៉ាងល្អរបស់ Kevin de Bruyne ដើម្បីរកគ្រាប់បាល់ទម្លុះសំណាញ់ទី នៅមុនពេល Lars Stindl និង Fernandinho បានរងនូវការពិន័យកាតក្រហមក្នុងតង់ទី២។ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក De Bruyne បានឲ្យដឹងថា៖ «យើងបានគ្រប់គ្រងការប្រកួតនេះ ប៉ុន្តែ វាមិនគ្រប់គ្រាន់ក្នុងការដណ្តើមបានជ័យជម្នះ។ យើងពិតជារីករាយណាស់ដែលយើងបានទៅវគ្គ១៦ក្រុមចុងក្រោយ»៕

Celtic vs Barcelona

Man City vs M’gladbach

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77