v9

Leicester ទៅវគ្គ១៦ ជាមួយ Real Madrid ខណៈ Spurs ធ្លាក់ចេញ (មានវីដេអូ Highlight)

8 months ago​ | ដោយ Dara

ក្រុម Leicester បានរក្សាធ្វើឲ្យក្តីសង្ឃឹមក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅតែបន្ត កាលពីថ្ងៃអង្គារ ក្រោយពីពួកគេបានឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយតាមរយៈការដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Club Brugge របស់បែលហ្ស៊ិក ដើម្បីចូលរួមជាមួយនឹងក្រុម Real Madrid ប៉ុន្តែ Tottenham បានធ្លាក់ចេញ។ ក្រុមផ្សេងទៀតដែលចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ និងក្រុមការពារតំណែងជើងឯក Real ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ រួមមាន Juventus, Bayer Leverkusen និង Monaco។

leicester

ពួកគេនឹងចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុន Atletico Madrid, Arsenal, Paris Saint-Germain, Bayern Munich និង Borussia Dortmund ដែលបានកក់កៅអីរបស់ពួកគេរួចជាស្រេចក្នុងវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលនៅសល់ការប្រកួតក្នុងពូល២លើកទៀត។ ការទទួលជ័យជម្នះរបស់ក្រុម Leicester បានជួយឲ្យពួកគេឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល G ក្នុងរដូវកាលជាលើកទី១របស់ពួកគេ ក្នុងយុទ្ធនាការនេះ ដើម្បីនាំឲ្យមានក្តីសង្ឃឹមដ៏ធំមួយចំពោះក្រុមរបស់លោក Claudio Ranieri ដែលកំពុងតែនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោលត្រឹមតែ២ពិន្ទុគត់។

spurs

ខ្សែប្រយុទ្ធ Shinji Okazaki បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានរយៈពេល៥នាទី ហើយគ្រាប់បាល់១គ្រាប់ពីការស៊ុតប៉េណាល់ទីរបស់ Riyad Mahrez បានធ្វើឲ្យ Leicester នាំមុខ ២-០ នៅមុនពេលកីឡាករ Jose Izquierdo បានវាយមកមួយគ្រាប់វិញសម្រាប់ក្លិប Brugge ក្នុងតង់ទី២។ ខ្សែបម្រើស្លាបអន្តរជាតិអាល់ហ្សេរី បានឲ្យដឹងថា៖ «យើងចង់បញ្ចប់ដោយការឈរលេខ១ក្នុងពូលនេះ។ វាមិនងាយស្រួលនោះទេនៅថ្ងៃនេះ ប៉ុន្តែ យើងធ្វើបាន»៕

Leicester City vs Club Brugge

As Monaco vs Tottenham

Sporting vs Real Madrid

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77