v9
V9BET

Klopp ការពារ Rooney ខណៈ FA ស៊ើបអង្កេតពីព័ត៌មានជប់លៀង និងការផឹកស្រវឹង

3 years ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Wayne Rooney ដែលជាប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស ប្រឈមមុខនឹងការស៊ើបអង្កេតរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ជុំវិញតួនាទីរបស់គេក្នុងពិធីជប់លៀងនៅឯសណ្ឋាគារនាពេលរាត្រីមួយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Martin Glenn ដែលជាប្រធានប្រត្តិបត្ត កាលពីថ្ងៃព្រហស្បតិ៍។

ft-img-template

Rooney បានស្ថិតក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីកាសែត The Sun បានចោទប្រកាន់ថា រូបគេបានផឹកស្រវឹងក្នុងពិធីអាពាហ៌ពិពាហ៌មួយ ក្នុងសណ្ឋាគាររបស់ក្រុមជម្រើសជាតិអង់គ្លេស នៅតំបន់ Watford ភាគខាងជើងនៃទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍មួយដែលតំណាងឲ្យ Rooney បានបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ក្លិប Manchester United បានធ្វើការសុំអភ័យទោសចំពោះរូបភាពដែលត្រូវបានចេញផ្សាយជាសាធារណៈ និងត្រូវបានទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តមិនសមរម្យ។

បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានឲ្យដឹងថា FA ក៏បាននិយាយទៅកាន់កីឡាករអង់គ្លេស១០នាក់ផ្សេងទៀតផងដែរ ដែលបានចូលក្នុងក្លិបរាត្រីមួយក្នុងទីក្រុងឡុងដ៍។ លោក Glenn បានអះអាងថា សមាជិក បុគ្គលិកនៃក្រុមអង់គ្លេស ដែលបានចូលរួមជាមួយនឹង Rooney ក្នុងពិធីលប់លៀងនេះ ក៏នឹងត្រូវទទួលការស៊ើបអង្កេតផងដែរ។

លោក Glenn បានប្រាប់កាសែត Sky Sports News ថា៖ «យើងកំពុងតែធ្វើការស៊ើបអង្កេតដ៏សមរម្យទោលើអ្វីដែលបានកើតឡើង និងដើម្បីរកឲ្យឃើញថា បុគ្គលិករបស់ FA ជាប់ទាក់ទិន ឬអត់ ហើយយើងនឹងធ្វើការត្រួតពិនិត្យឡើងវិញ»។ ស្របពេលជាមួយគ្នានេះ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានឲ្យដឹងថា ការប្រព្រឹត្តរបស់ Rooney មិនគួរត្រូវបានចាត់ទុកជារឿងធំដុំពេកឡើយ»។

លោក Klopp បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំដឹងថា យើងសុទ្ធសឹងមានជីវិតដ៏ត្រចាស់ត្រចង់ដូចគ្នា យើងទទួលបានប្រាក់ច្រើន និងធ្វើការងារដែលយើងស្រឡាញ់ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថា យើងក៏ជាមនុស្សដែរ»៕

ប្រភពព័ត៌មាន៖ Worldsoccertalk

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.