v9
V9BET

ឡៅ ចន្ទ្រា ចេញមុខសុំទោស នៅទង្វើខុសរបស់ខ្លួន ទាំងអួលដើមក (មានវីដេអូ)

3 years ago​ | ដោយ Jerry Jr

អ្នកប្រដាល់ជើងខ្លាំង ឡៅ ចន្ទ្រា បានចេញមុខមកស្រាយបំភ្លឺ និងសុំទោសជាសាធារណៈនៅរឿងអាស្រូវ ដែលត្រូវបានគេចោទប្រកាន់ថា ឡៅ ចន្ទ្រា បានមើលស្រាលទៅលើមេដាយមាស ដែលរូបគេទទួលបាន ពីការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ នាពេលថ្មីៗនេះ។

cantrea01

តាមខ្លឹមសារជារួមនៅក្នុងវីដេអូ ដែលទើបត្រូវបានបង្ហោះនៅតាមហ្វេសប៊ុកមុននេះបន្តិចជើងខ្លាងគ្មានគូប្រកួតនៅស្រុកខ្មែរ ឡៅ ចន្ទ្រា បានធ្វើការបដិសេធ ចំពោះការរិះគន់របស់មនុស្សមួយចំនួន ដែលថារូបគេបានមើលងាយដល់មេដាយមាស ក្នុងការប្រកួតកីឡាជាតិ ហើយក៏បានសុំទោសនៅកំហុសរបស់ខ្លួន ដែលកើតចេញពីការនិយាយលែងសើចជាមួយមិត្តរួមក្លិប ដោយបណ្តាលទៅជារឿងមិនល្អចំពោះគេផងដែរ។

ឡៅ ចន្ទ្រា បានចាត់ទុកកំហុសឆ្គង ដែលកើតចេញពីការលេងសើចនេះថា ជាមេរៀន ចំពោះរូបគេ ទៅថ្ងៃក្រោយទៀត ហើយ ចន្ទ្រា ក៏បានធ្វើការសុំទោសទៅលើក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថាប័នមួយចំនួនទៀតផង។ បន្ថែមលើនេះ ឡៅ ចន្ទ្រា បានសន្យាចំពោះថ្នាក់ដឹកនាំថា នឹងប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យវិស័យកីឡាប្រដាល់កាន់តែមានឈ្មោះល្បីល្បាញ។

cantrea01

ជុំវិញបញ្ហានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានថ្លែងនៅក្នុងការប្រជុំជាមួយសមាជិកប្រតិបត្តិ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញថា៖«ចំពោះការនិយាយរិះគន់របស់កីឡាករ ឡៅ ចន្ទ្រា ឬអ្នកផ្សេងទៀត ជុំវិញការប្រកួតកីឡាប្រដាល់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ កន្លងមកនេះ យើងគ្មានការដាក់ទោសទណ្ឌអ្វីដល់គេនោះទេ ដោយសារនេះគ្រាន់តែជាការលើកឡើងបញ្ចេញនៅការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ»៕

– វីដេអូមុន៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.