v9

Aubameyang ត្រលប់មកវិញជាមួយការស៊ុតបាល់បាន ៤គ្រាប់ម្នាក់ឯង (មានវីដេអូ)

1 year ago​ | ដោយ Jerry Jr

កីឡាករ Pierre-Emerick Aubameyang បានវិលមកកាន់ការប្រកួតឲ្យក្លិបអាល្លឺម៉ង់ Borrussia Dortmund ជាមួយនិងការរកគ្រាប់បាល់បាន ៤គ្រាប់ម្នាក់ឯង ជួយក្លិបនេះឈ្នះយ៉ាងលើសលុបលើក្រុមបាតតារាង Hamburg។

Aubameyang វ័យ ២៧ឆ្នាំ ត្រូវបានក្លិបទម្លាក់មិនឲ្យលេង កាលពីប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃពុធ ជាការប្រកួតឈ្នះលើក្លិបព័រទុយហ្គាល Sporting Lisbon ដោយសារបញ្ហាផ្ទៃក្នុង។

Dortmunds

កីឡាករនេះត្រូវបានកោះហៅចូលលេងវិញ ដោយលោក Thomas Tuchel កាលពីថ្ងៃសៅរ៍ និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ ត្រឹមនាទីទី ២៣ប៉ុណ្ណោះ មុនពេលបន្ថែមមួយគ្រាប់ទៀតនៅដើមតង់ទីពីរ។

កីឡាករមិត្តរួមក្រុម Ousmane Dembele ក៏ស៊ុតបញ្ចូលទីបាន មួយគ្រាប់ផងដែរឲ្យ Dortmund ឈ្នះ ៥-២ លើក្រុមម្ចាស់ផ្ទះ Hamburg។ ពីរគ្រាប់របស់ Hamburg ស៊ុតបញ្ចូលទីដោយកីឡាករ Nicolai Muller ទាំងពីរ។

បច្ចុប្បន្ន កីឡាករអន្តរជាតិរបស់ប្រទេស ហ្គាប៊ុននេះស៊ុតបញ្ចូលទីបាន ១៣គ្រាប់ហើយសម្រាប់រដូវកាលថ្មីនេះ ខណៈជួយឲ្យ Dortmund ឡើងទៅឈរលេខ ៥ ក្នុងតារាង Bundesliga របស់អាល្លឺម៉ង់ ចាញ់ក្រុមកំពូលតារាង Bayern Munich ៦ពិន្ទុ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77