v9
V9BET

E-Sports ធ្វើសិក្ខាសាលា ស្វែងរកអ្នកប្រកួតប្រជែងផ្នែកប្រាជ្ញា

3 years ago​ | ដោយ Bopha

សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ដែលហៅកាត់ថា E-Sports បានធ្វើសិក្ខាសាលា កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យរបស់ខ្លួន និងបំផុសក៏ដូចជាលើកទឹកចិត្តអ្នកនិយមលេងកីឡា E-Sports ចូលរួមប្រកួតប្រជែងផ្នែកគំនិតប្រាជ្ញាស្មារតី នាបច្ចេកវិជ្ជា តាមកុំព្យូទ័រ ក្នុងសម័យទំនើប។
noc
noc1
ពិធីបើកសិក្ខាសាលា កាលពីម្សិលមិញនោះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ព្រមទាំងតំណាងក្លិប និងកីឡាករ E-Sports ដែលធ្លាប់ដណ្តើមបានជយលាភី នៅលើឆាកអន្តរជាតិកន្លងមក។

លោក ជី សិលា បានថ្លែងថា៖«បើទោះបីជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្កើតក្រោយគេនៅក្នុងប្រទេសអាស៊ាន ប៉ុន្តែការដណ្តើមបានមេដាយជាបន្តបន្ទាប់ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់កន្លងមកនេះ បានធ្វើឲ្យយើងមានលំដាប់ល្អជាងគេ។ចំណែក សិក្ខាសាលានេះ យើងមានគោលបំណងផ្សព្វផ្សាយអំពីទស្សនៈវិស័យរបស់កីឡា E-Sports និងលក្ខខណ្ឌនានា ក្នុងការចូលលេងកីឡាប្រភេទនេះ ដោយគោរពច្បាប់ឲ្យបានត្រឹមត្រូវ មានតម្លាភាព ព្រមទាំងដឹងអំពីអត្ថប្រយោជន៍នៃការចូលរួម»។
noc2
កីឡា E-Sports ត្រូវបានបង្ហាញខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០០០ ហើយចាប់ផ្តើមមានសកម្មភាពខ្លាំងក្នុងឆ្នាំ២០០៩ ព្រមទាំងបានទទួលស្គាល់ថ្នាក់ជាតិនៅឆ្នាំ២០១១ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិឆ្នាំនៅ២០១២។ ចំណែកការប្រកួតនៅលើឆាកអន្តរជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្រុម E-Sportsកម្ពុជា តែងតែដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ មិនដែលខានឡើយ។

នៅក្នុងសិក្ខាសាលា កាលពីម្សិលមិញនោះ ក្រុមបច្ចេកទេសរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បានធ្វើបទបង្ហាញតាមរយៈវីដេអូចំនួន៤៥នាទីផងដែរ ដោយបទបង្ហាញនោះផ្តោតទៅលើការបញ្ជាក់ពីនិយមន័យរបស់កីឡា E-Sports ប្រវត្តិកីឡា E-Sports គុណសម្បត្តិ និងគុណវិបត្តិកីឡារបស់ E-Sports ការរីកដុះដាលនៃកីឡា E-Sports និងការប្រកួតរបស់កីឡា E-Sports ដែលដណ្តើមបានមេដាយនៅលើឆាកអន្តរជាតិផងដែរ។
noc3
noc4
លោក វ៉ាត់ ចំរើន បានថ្លែងក្នុងពិធីនោះថា៖«សិក្ខាសាលានេះ បានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក្នុងការបណ្តុះបណ្តាលថ្នាល និងទាក់ទាញនិស្សិតបញ្ញាវ័ន្ត ជាពិសេសយុវវ័យងាកមកចាប់អារម្មណ៍ផ្នែកកីឡាប្រភេទនេះ ហើយខ្ញុំសូមគាំទ្រ ក្នុងការជំរុញឲ្យកីឡាប្រភេទនេះ រៀបចំឲ្យមានការប្រកួតថ្នាក់ជាតិឲ្យបានកាន់តែច្រើន ដើម្បីពង្រឹងគុណភាពឲ្យកាន់តែបានខ្លាំង ប៉ុន្តែយើងគប្បីចងក្រងនូវបទបញ្ជា និងច្បាប់នៃការប្រកួតឲ្យបានត្រឹមត្រូវ ហើយការប្រកួតត្រូវឈរលើគោលការណ៍ Fair play ឲ្យបាន១០០ភាគរយ»៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.