v9
V9BET

West Ham លុបចោលកិច្ចព្រមព្រៀងជាមួយ Barton ក្រោយការតវ៉ាពីអ្នកគាំទ្រ

4 years ago​ | ដោយ Dara

ក្លិប West Ham បាន​លុប​ចោល​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​​ទៅ​លើ​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​កីឡាករ Joey Barton ក្រោយ​ពី​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​​ពី​​ការ​មិន​រីក​រាយ​របស់​ពួក​គេ​​​ចំពោះ​ការ​ព្រម​ព្រៀង​ជា​សក្តា​​នុ​ពល​ណា​ក៏​ដោយ​។ ក្លិប​ញញួ​ធំ​មួយ​នេះ ធ្លាប់​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​នាំ​យក​​ខ្សែ​បម្រើ Barton ក្រោយ​ពី​​រូប​គេ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចាក​ចេញ​ដោយ​ក្លិប QPR កាល​ពី​ចុង​​រដូវ​កាល​មុន​។ ការ​ត្រួត​ពិនិត្យ​សុខ​ភាព​ត្រូវ​បាន​​រំពឹង​ទុក​ថា នឹង​ត្រូវ​ធ្វើ​ឡើង​កាល​​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ West Ham បាន​បញ្ចប់​ការ​ចរ​ចា​ផ្សេង​ៗ ក្រោយ​ពី​ការ​តវ៉ា​ពី​សំណាក់​អ្នក​គាំ​ទ្រ​។

ខ្សែបម្រើ Barton

ខ្សែបម្រើ Barton


ក្រុម West Ham របស់​លោក Slaven Bilic បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ នៅ​លើ​ទឹក​ដី​ក្រុម Arsenal កាល​ពី​ថ្ងៃ​​អាទិត្យ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពី​សំណាក់​កីឡាករ Cheikhou Kouyate, Mark Noble និង Reece Oxford នៅ​ក្នុង​តំបន់​បម្រើ​។ ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់ Oxford វ័យ​១៦​ឆ្នាំ បូក​រួម​ទាំង​ប្រវត្តិ​នៃ​​ភាព​ចម្រូង​ចម្រាស់​របស់ Barton បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ចោទ​សួរ​ពី​មូល​ហេតុ​ដែល​ក្លិប​នេះ​ចង់​​បំពេញ​ការ​ផ្ទេរ​មួយ​នេះ​។ Barton បាន​​ឲ្យ​ដឹង​ក្នុង​រូប​​ភាព​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ថា៖​ «ខ្ញុំ​ចង់​​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​របស់​ក្លិប West Ham ដែល​​បាន​ផ្ញើសារ​មក​ខ្ញុំ​ជា​ច្រើន​នៅ​លើ​បណ្តាញ​​សង្គម​។ ពិត​​ណាស់ ​ជា​មួយ​នឹង​ឥរិយា​បថ​របស់​​ខ្ញុំ​ផ្ទាល់ វា​តែង​តែ​មាន​មនុស្ស​ម្នាក់ ឬ​២​នាក់​ដែល​មិន​មាន​សណ្តាន​ចិត្ត​ល្អ ឬ​​កោត​សរសើរ​​។ នោះ​គឺ​ជា​ផ្នែក​​មួយ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​នា​ពេល​​សព្វ​ថ្ងៃ​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.