v9

សេះ​បង្កង់ Juventus ឲ្យ Tevez ​ទៅ​ក្លិប​ដើម Boca Juniors ​វិញ

2 years ago​ | ដោយ Nara

កីឡាករ Carlos Tevez បាន​លាតត្រដាង​ជា​ផ្លូវការ​ថា បាន​ផ្ទេរ​ចេញពី​ក្លិប​សេះបង្កង់ Juventus ត្រលប់​ទៅ Boca Junior វិញ​ក្នុងតម្លៃ​ខ្លួន ៤.៦លាន​ផោន។

carlos-tevez

អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​នៅ​កីឡដ្ឋាន Bombonera ដើម្បី​ធ្វើការ​ស្វាគមន៍ Tevez ត្រលប់មក​ផ្ទះ​ដើម​វិញ បន្ទាប់ពី​ជាង​មួយ​ទសវត្សរ៍​លេង​បរទេស។ ការស្វាគមន៍​នេះ​គឺធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី ក្រុម Boca Junior ឡើងទៅ​ឈរលើ​កំពូល​តារាង​លី​ក​កំពូល​របស់​ប្រទេស​អា​ហ្ស​ង់​ទីន។

សេះបង្កង់ Juventus ដែលជា​ក្លិប​ចុងក្រោយ​របស់​កីឡាករ Tevez នៅក្រៅ​ប្រទេស បន្ទាប់ពី​កីឡាករ​នេះ​ចាប់ផ្តើម​អាជីព​នៅ​ក្លិប Corinthians ក្នុងប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ២០០៥ រួចមក​ទៅលេង​នៅ​ក្លិប​អង់គ្លេស West Ham United, Manchester United និង Manchester City បានបង្ហាញ​នៃ​ការផ្ទេរ​កីឡាករ​នេះ នៅលើ​គេហទំព័រ​របស់ខ្លួន។

ម្ចាស់​ជើងឯក​លី​ក​អ៊ីតាលី​នេះ បានទាមទារ​ខ្ចី​ជើង​យុវជន Guido Vadala ពី​ក្លិប Boca Junior រហូតដល់​ខែមិថុនា ឆ្នាំ២០១៧ ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​ទិញ​ជា​កីឡាករ​អចិន្ត្រៃយ៍ ក្នុងតម្លៃ​ខ្លួន ៦.៧លាន​ផោន ផងដែរ ដែលជា​ការ​ឲ្យ​កីឡាករ Tevez ទៅវិញ។

Tevez នឹង​ពាក់អាវ​លេខ ១០ ដែល​កាលពីមុន​លេខ​អាវ ពាក់​ដោយ​កីឡាករ Diego Maradona និង Juan Roman Riquelme។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77