v9
V9BET

ឡុង សុភី បំបាក់ កែវ រំចង់ ត្រឹមទឹកទី៤ ដើម្បីឈ្នះខ្សែក្រវាត់ និងប្រាក់៥ពាន់ដុល្លារ

4 years ago​ | ដោយ Bopha

រឿង​ដ៏​គួរ​ឲ្យ​នឹក​ស្មាន​មិន​ដល់ បាន​កើត​មាន​ឡើង នៅ​​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ ខណៈ​អ្នក​ជំនាញ​ប្រើ​ជង្គង់ ឡុង សុភី បែរ​ជា​អាច​ប្រើ​ក្បាច់​កែង​វាយ​បំបែក​ផ្ទៃ​មុខជើង​ខ្លាំង កែវ រំចង់ ឲ្យ​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៤ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខារ៉ាបាវ ទម្ងន់​៦៩​គីឡូ​ក្រាម និង​ទឹក​ប្រាក់​សរុប​ចំនួន​៥០០០​ដុល្លារ​នោះ។
1
បើ​ទោះ​បី​ជា​ជំនួប​១០​ដង​កន្លង​មក កែវ រំចង់ និង ឡុង សុភី ធ្លាប់​បាន​ឈ្នះ​៤ ចាញ់​៤ និង​ស្មើ​ពិន្ទុ​២​ដងក៏​ដោយ ប៉ុន្តែ​ស្ថាន​ភាពនៃ​ការ​ជួប​គ្នា នា​ពេល​កន្លង​មក​ វា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​​ការ​ប្រកួត​ដ៏​គួរ​រន្ធត់ និង​សាហាវ​ដូច​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​មិញ​នោះ​ទេ ខណៈ​ហាង​ឆេង​ភ្នាល់​លុយ​របស់​ឈ្មួញ​ប្រដាល់ បាន​ឡើង​ចុះ​ទៅ​តាម​ស្ថាន​ភាព​ប្រកួត​ជាក់​ស្តែង​តែ​ម្តង។
2
ទោះ​បី​ជា​យ៉ាង​ណា មាន​អ្នក​ចាញ់​លុយ​ភាគ​ច្រើន នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះអ្នក​មើល​ភាគ​ច្រើន បាន​វាយ​តម្លៃ​តាំង​ពី​មុន​ការ​ប្រកួត​ថា កែវ រំចង់ នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ រំចង់ ពេល​នេះ​មាន​របៀប​វាយ​ឆ្លាត​ជាង​មុន ហើយ​គេ​ក៏​ជា​តារា​ប្រចាំ​នៅ​បាយ័ន ដែល​មាន​ភាគ​រយ​ឈ្នះ តាម​ការ​ដាក់​ពិន្ទុ​បែប​មិន​យុត្តិធម៌​របស់​ចៅ​ក្រម នៅ​សង្វៀន​បាយ័ន មួយ​នេះ​ផង​ដែរ។
3
ប៉ុន្តែ​សម្រាប់​ស្ថាន​ភាព​ប្រកួត​ជាក់​ស្តែង កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ដែល​មានអ្នក​ទស្សនា​ផ្ទាល់​រក​កន្លែង​អង្គុយ​មិន​បាន​នោះ ឡុង សុភី បែរ​ជា​អាច​វាយលុក​ទៅ​លើ កែវ រំចង់ បាន​យ៉ាង​ល្អ ជា​មួយ​ក្បាច់​ទាត់ ធាក់ ម៉ាត់ ពិសេសជង្គង់​​​របស់​គេ ហើយ​ស្នៀត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ កែវ រំចង់ ដែលបាន​ជម្នះ​ចូល​ទាត់ និង​ម៉ាត់យ៉ាង​រន្ធើន​នោះ បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ពិសេស​នៅ​ទឹក​ទី​២​តែ​ម្តង។
4
យ៉ាង​ណា​ក៏​ដោយ ការសម្រេច​វាយ​​​បែប​ដក​ថយ​របស់ កែវ រំចង់ នៅ​ក្នុង​ទឹក​ទី​៣ បាន​ធ្វើ​ឲ្យ ឡុង សុភី ​បាត់​ឱកាស​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​ការ​បញ្ចេញ​ស្នៀត​ជង្គង់​ដ៏​ល្អ​របស់​គេ។ មិន​តែ​ប៉ុណ្ណោះ សុភី ត្រូវ​បាន រំចង់ ទាត់​ជើង​ក្រោម និង​ម៉ាត់​ចូល​មុខ​ពេញៗ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់ និង​នៅ​តាម​គេ​ហដ្ឋាន​គិត​ថា ឡុង សុភី នឹង​ត្រូវ​ចាញ់ កែវ រំចង់ បើសិន​ជា​គេ រំចង់ ប្រកាន់​យក​​ការ​វាយ​បែប​ដក​ថយ​នេះ​រហូត​ដល់​ចប់​ទឹក​ទី​៥​នោះ។
7
8
ប៉ុន្តែ​សម្រាប់​ការ​ប្រកួតនៅ​ទឹក​ទី​៤​អ្វីៗ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ព្រោះ ឡុង សុភី ដែល​បាន​ដឹង​ខ្លួន​ថា ខ្លួន​នឹង​ត្រូវ​ប្រកាស់​ឲ្យ​ចាញ់ បើ​សិនជា​វាយ កែវ រំចង់ មិន​សន្លប់​ទេ​នោះ បាន​តាមម៉ាត់ និង​បុក​ជង្គង់​ជម្នះ​ការ​ម៉ាត់ និង​ទាត់​របស់ រំចង់ យ៉ាង​អំណត់ ហើយ​ភាព​ភ្ញាក់​ផ្អើល​បាន​កើត​មាន​ឡើង នៅ​ពេល ឡុង សុភី បាន​បុកកែង​បណ្តាល​ឲ្យ កែវ រំចង់ បែក​ឈាម​ហូរ​ជោគ​ពេញ​ផ្ទៃ​មុខ​នោះ។ ភ្លាម​នោះ សុភី បាន​ស្ទុះ​បុក​ជង្គង់​ចូល​ពេញៗ និង​វាយ​កែង​ថែម​បាន​យ៉ាង​ច្រើន​ធ្វើ​ឲ្យ រំចង់ អត់​លទ្ធ​ភាព​តដៃ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ភ្លាមៗ នឹង​ត្រូវ​បាន​បញ្ឈប់​តែ​ម្តង ព្រោះ​មុខ​របួស​បែក​ធំ​ពេក មិន​អាច​ឲ្យ​ប្រកួត​បាន​ទៀត​នោះ​ឡើយ។
6
5
ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ ឡុង សុភី ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខារ៉ាបាវ និង​ឈ្នះ​បាន​ទឹក​ប្រាក់​៥០០០​ដុល្លារ ដ៏​មិន​គួរ​ឲ្យ​ជឿ ខណៈ កែវ រំចង់ បាន​ត្រឹម​ពាន​១ និង​ទឹក​ប្រាក់​៣០០០​ដុល្លារ​ផង​ដែរ។ ចំណែក​កីឡាករ​ថៃ Rareung Luk Champachai បានប្រើ​ជង្គង់​​ផ្ដួលជន​ជាតិ​ថៃ​ដូច​គ្នា​គឺ​ Tilek Pithak ឲ្យ​សន្លប់​​ត្រឹម​ទឹក​ទី​២ ដើម្បី​​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់បែប​អន្តរជាតិមួយ​នេះ អម​ដោយ​ទឹក​ប្រាក់​ចំនួន១២០០​ដុល្លារ ហើយ Tilek Pithak ដែល​សន្លប់​ធំ​នោះ បាន​ប្រាក់​៨០០​ដុល្លារ​ដែរ​​​៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.