v9

បឹងកេត បន្ថែមបរទេស២នាក់ និង ស៊ូ យ៉ាទី ពេលគ្រូអូស្រ្តាលី សុំបែក

4 years ago​ | ដោយ Bopha

ក្លិប​បាល់​ទាត់​បឹង​កេង​អង្គរអេហ្វស៊ី បាន​សម្តេច​ចិត្ត​បញ្ចប់​កុងត្រា​ជាមួយ​គ្រូ​បង្គោល​ជន​ជាតិ​អូស្រ្តាលី  John Mcglynn បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​វគ្គ​៨​ក្រុម​នៃ​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​២០១៥ ថ្មីៗ​នេះ ប៉ុន្តែ​ក្លិប​មួយ​នេះ​បាន​ទិញ​​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ពី​ភ្នំពេញ​ក្រោន ព្រម​ទាំង​បាន​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ​បរទេស​ចំនួន​២​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥​វិញ​ម្តង។

លោក John Mcglynn ដែល​ទើបមក​កាន់​តួនាទី​ជា​គ្រូ​បង្គោល​នៅ​ក្រុម​បឹងកេត ជំនួយ​គ្រូ ប្រាក់ វុទ្ធី កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៤ នោះ ត្រូវ​បាន​ក្លិប​បឹង​កេត សម្រេច​ផ្តាច់​កុងត្រា កាល​ពី​​ថ្ងៃ​ទី៤ ខែ កុម្ភៈ ម្សិល​មិញ​នេះ ដោយ​ក្លិប​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖​«ក្លិប​បឹងកេត​អង្គរ បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​ជនជាតិ​អូស្ត្រាលី John Mcglynn ហើយ»។
1
ការ​បញ្ចប់កុងត្រា​នេះ មិន​ត្រូវ​បាន​គេ​ប្រាប់​ពី​មូល​ហេតុ​ពិត​​នោះ​ទេ ប៉ុន្តែ​ប្រហែល​មក​ពី​គ្រូ​បង្វឹក​ជន​ជាតិ​អូស្រ្តាលី​លោក John Mcglynn មិន​អាច​ដឹក​នាំ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន ខណៈ​បឹង​កេត ត្រូវ​បាន​ទម្លាក់​ដោយក្រុម​ណាហ្គាវើល ៣-០ ​នៅ​វគ្គ​៨​ក្រុម​នោះ។

ក្រោយ​ជូន​ដំណឹង​នៃ​ការ​បញ្ចប់​កុង​ត្រា​ជាមួយ​គ្រូ​បង្វឹក​ជន​ជាតិ​អូស្រ្តាលី​ John Mcglynn បាន​បន្តិច ហ្វេសប៊ុក​ផ្លូវ​ការ​របស់​​បឹង​កេតអង្គរ ក៏​បាន​បង្ហោះ​នូវ​ដំណឹង​ថ្មី​មួយ​ទៀត កាល​ពី​​ថ្ងៃ​ពុធ ម្សិល​មិញ​នោះ​ដែរ គឺ​ក្លិប​មួយ​នេះ​បាន​សម្រេច​ទិញ​អ្នកចាំទី​ ស៊ូ យ៉ាទី ពី​ក្លិប​ភ្នំពេញ​ក្រោន។
2
3
ស៊ូ យ៉ាទី ជា​កីឡាករ​ទី៤ ហើយ​ដែល​ចាកចេញ​ពី​ ក្លិប​ភ្នំពេញក្រោន បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ ឃឹម បូរី និង គួច សុកុម្ភៈ ដែល​បាន​ចេញ​ទៅ​ក្លិប​ណាហ្គាវើល និង ហុង ផេង ដែល​ចេញ​មក​​ក្លិប​បឹងកេត​អង្គរ​ដែរ គឺ​ក្រោយ​ពេល​ដែល​អ្នក​ទាំង​៤​នេះ ត្រូវ​បាន​ក្លិប​ភ្នំពេញ​ក្រោន ព្យួរ​ការ​ប្រកួត​រហូត​ដល់​ចប់​រដូវ​កាលពាន​សម្តេច​ហ៊ុនសែន ឆ្នាំ​២០១៥​នោះ។ វត្ត​មាន​របស់​អ្នក​ចាំ​ទី​ដៃ​ស្អិត ស៊ូ យ៉ាទី អាច​នឹង​ធ្វើ​ឲ្យ​អ្នកចាំ​ជើង​ចាស់ ប៉េង ប៊ុនឆាយ ខ្ទាត​ចេញ​ពី​ជម្រើស​ដំបូង​របស់​ក្រុម​បឹង​កេត​អង្គរ។

បន្ថែម​លើ​នេះ ក្លិប​បឹង​កេតអង្គរ បាន​សម្រេច​នាំ​យក​កីឡាករ​នីហ្សេរីយ៉ាពីរ​រូប​​ដែល​លេង​នៅ​ប្រទេស​ថៃ​​គឺ​កីឡាករ​ Oyewole Yemi Joseph និង​ Esoh Paul Omogba សម្រាប់​មក​ជួយ​ក្រុម ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.