v9

កម្ពុជា ត្រូវ​ជួប​លី​បង់ នៅ​ព្រឹក​នេះ មុន​ពេល​វេច​បង្វេច​មក​មាតុ​ប្រទេស​វិញ

3 years ago​ | ដោយ Bopha

នៅ​ទី​បំផុត​ក្រុម​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់​កម្ពុជា ដែល​កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជម្រុះ​ក្នុង​ពូល​B នៃ​ព្រឹត្តិការណ៍ប្រកួត​កីឡា​អាស៊ី​ឆ្នេរខ្សាច់ លើក​ទី​៤ នៅ​ភូកេត ប្រទេស​ថៃ​នោះ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ហើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ប្រកួត​បង្រ្គប់​កិច្ចលើក​ចុង​ក្រោយ​​ជាមួយ​ក្រុម​​លីបង់ នៅ​ព្រឹក​ម៉ោង​៩​នេះ មុន​ពេល​វេច​បង្វេច​ត្រឡប់​មក​មាតុ​ប្រទេស​វិញ។

mm2ការ​បាត់​បង់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​របស់​កម្ពុជា បន្ទាប់​ពី​កីឡាករ ស៊ឹម ឃ្លោក និង លឹម សំអាត បានចាញ់​​ក្រុម​វៀតណាម ក្នុង​លទ្ធ​ផល ២-០ គឺ​ជាមួយ​គ្រាប់​បាល់ ២១-១៧ និង ២១-១៩ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ ដែល​ធ្វើ​ឲ្យ​ក្រុម​ដ៏​កំសត់​មួយ​នេះ​មាន​ត្រឹម​៣ពិន្ទុ ជាមួយ​ការ​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​លើ​ក្រុម​ប៉ាឡេស្ទីន​១​ប្រកួត និង​ចាញ់​២​ប្រកួត។

mm1 mm3 mm4 mm5យ៉ាងណា​មិញ នៅ​ព្រឹក​ម៉ោង​៩​ថ្ងៃ​ព្រហស្បតិ៍​នេះ ស៊ឹម ឃ្លោក និង លឹម សំអាត ត្រូវ​ធ្វើ​ការ​ប្រកួតក្រុម​លីបង់។ ទោះ​បី​ជា​ការ​ប្រកួត​នេះ គ្រាន់​តែ​ជា​ការ​ប្រកួត​ប្រគ្រប់​កិច្ច ប៉ុន្តែ​វា​នៅតែ​ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​ក្រុម​ទាំង​២ ព្រោះ​លីបង់ ក៏​មាន​៣​ពិន្ទុ ជាមួយ​ការ​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​១​ប្រកួត និង​ចាញ់​២​ប្រកួត​ដូច​ក្រុម​កម្ពុជា​ដែរ ហេតុ​នេះ​ក្រុម​ណា​ចាញ់ត្រូវ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​នៅ​ក្នុង​ពោល បន្ទាប់​ពី​ក្រុមបាត​តារាង​​ប៉ាឡេស្ទីន ដែល​បានដក​ខ្លួន​ចេញ​ពី​​ការ​ប្រកួត​នេះវិញ។

mm6 mm7 mm8ផ្ទុយ​ទៅ​វិញ​ក្រុម​កាតា និង​ក្រុម​វៀតណាម មាន​៩​ពិន្ទុក្នុង​ដៃ​​ដូច​គ្នា តាម​រយៈ​ការ​ឈ្នះ​៣​ប្រកួត(ឈ្នះ​ដោយ​ប្រវត្តិ១​ប្រកួត) ដូច​គ្នា ហេតុ​នេះ​ក្រុមទាំង​២​​បាន​ក្លាយ​ជា​បេក្ខភាព​ប្រចាំ​ពូល​B ដែល​ត្រូវ​​ដឹក​ដៃ​គ្នាឡើង​ទៅ​ប្រកួត​បន្តនៅ​វគ្គ​ខ្វែង​១៦​ក្រុម​ជាមួយ​ក្រុម​ឈ្នះ​ចំនួន​១៤​ក្រុម​មក​ពី​ពូល​ផ្សេងៗ​ទៀត ប៉ុន្តែ​វៀតណាម និង​កាតា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២​ប្រចាំ​ពូល នៅ​វេលាម៉ោង​៩​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77