v9

៣​ក្រុម​រក​ឃើញ​ផ្លូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុន​សែន​

2 years ago​ | ដោយ Neymar

​ក្រុម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្តព្រៃវែង​ និង​ក្រុម​សាលាខេត្ត​កំពង់ចាម​ សុទ្ធតែ​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​ហ៊ុន​សែន​ បន្ទាប់​ក្រុម​ទាំង​៣​ រកបាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​បាល់ទះ​ដណ្តើម​ពានរង្វាន់​ស្រា​បៀរ​លី​អូ​ លើក​ទី​៣​ ប្រចាំឆ្នាំ​២០១៤​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

hun-sen-volleyball-tournament-4

​សម្រាប់​ការ​ប្រកួត​ ធ្វើ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​ ក្រុម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ បាន​យកឈ្នះ​លើ​ក្រុម​ស​.​ស​.​យ​.​ក​សង្កាត់​វាល​ស្បូវ​ ក្នុង​លទ្ធផល​ ៣-០​ ជាមួយ​គ្រាប់​បាល់​ ២៥-១៥​ ២៥-២២​ និង​ ២៥-២២​ ហើយ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ បន្ត​ឈរ​នៅ​លេខ​រៀង​ទី​១​ប្រចាំ​ពូ​ល​B​ ដោយ​មាន​៦​ពិន្ទុ​ និង​ជា​ក្រុម​ដែល​ទទួល​បាន​ឡើង​ទៅ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​ហ៊ុន​សែន​ ដោយ​ស្វ័យប្រវត្តិ​ បើ​ទោះបីជា​ក្រុម​នេះ​នៅ​សល់​១​ប្រកួត​ទៀត​ក៏​ដោយ​ ព្រោះ​ការ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា​ វា​សម​ល្មម​ឲ្យ​ក្រុម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ទទួល​បាន​ឱកាស​នេះ​ហើយ​។​

hun-sen-volleyball-tournament-3

​ចំណែក​ឈរ​នៅ​ពូ​ល​ B​ ជាមួយ​គ្នា​ វិទ្យាល័យ​ឫស្សី​កែវ​ ដែល​ធ្លាប់​បាន​ចាញ់​ក្រុម​ស​.​ស​.​យ​.​ក​សង្កាត់​វាល​ស្បូវ​ ៣-១​ នា​ការ​ប្រកួត​បើក​ឆាក​ កាល​ពី​​ថ្ងៃ​អង្គារ​នោះ​ បាន​យកឈ្នះ​លើ​ក្រុម​ស​.​ស​.​យ​.​ក​ ខេត្តបាត់ដំបង​ ៣-០​ គឺជា​មួយ​គ្រាប់​បាល់​ ២៥-១៤​ ២៥-១៣​ និង​ ២៥-២២​ ដើម្បី​ទទួល​បាន​​លទ្ធផល​ឈ្នះ​១​ និង​ចាញ់​២១​ប្រកួត​ដូច​ក្រុម​ស​.​ស​.​យ​.​ក​សង្កាត់​វាល​ស្បូវ​​ដែរ​។​

hun-sen-volleyball-tournament-2

​ហេតុនេះ​ក្រុម​ទាំង​២​នេះ​នៅ​មានឱកាស​ប្រជែង​គ្នា​ ដើម្បី​បាន​ក្លាយជា​បេក្ខភាព​ទី​២​ប្រចាំ​ពូ​ល​នេះ​ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុន​សែន​ ជាមួយ​ក្រុម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ប៉ុន្តែ​ក្រុម​ស​.​ស​.​យ​.​ក​ ខេត្តបាត់ដំបង​ ដែល​ចាញ់​ទាំង​២​ប្រកួត​ជាប់ៗ​គ្នា​នោះ​ គេច​មិន​ផុត​ពី​ការ​ធ្លាក់​ទៅ​ចូល​ប្រកួត​ការ​ដណ្តើម​ពានរង្វាន់​ Leo​ Cup​ National​ Volleyball​ 2014​ នោះ​ទេ​។​

​ចំណែក​ការ​ប្រកួត​ជម្រុះ​លើក​ទី​២​ប្រចាំ​ពូ​ល​A​ កាលពី​ល្ងាច​ និង​រាត្រី​ថ្ងៃ​ព្រហសប្បតិ៍​ម្សិលមិញ​នោះ​ដែរ​ ក្រុម​ស​.​ស​.​យ​.​ក​ ខេត្តព្រៃវែង​ បាន​យក​ឈ្នះ​​ក្រុម​ស្នងការ​នគរបាល​ខេត្តកំពត​ ៣-០​ ជាមួយ​គ្រាប់​បាល់​ ២៥-១៨​ ២៥-២១​ និង​ ២៦-២៤​ ខណៈ​ក្រុម​ជើងឯក​រង​សាលាខេត្ត​កំពង់​ចាម​ បាន​​លត់​ក្រុម​យុវជន​ត្រពាំង​ល្ពៅ​ ៣-០​ ដូច​គ្នា​ គឺ​ ២៥-២០​ ២៥-១៣​ និង​ ២៥-១៤​។​

hun-sen-volleyball-tournament-1

​ការ​ទទួល​បាន​លទ្ធផល​នេះ​ជា​លើក​ទី​២​ដូច​គ្នា​នេះ​ បាន​ជួយ​ឲ្យ​ក្រុម​ ក្រុម​ស​.​ស​.​យ​.​ក​ ខេត្តព្រៃវែង​ និង​ក្រុម​សាលាខេត្ត​កំពង់ចាម​ ឡើង​ទៅ​ប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុន​សែន​ ដោយ​ស្វ័យប្រវត្តិ​ ទោះបី​ក្រុម​ទាំង​២​នៅ​សល់​១​ប្រកួត​ទៀត​ក៏​ដោយ​។​ រីឯ​ក្រុម​ស្នងការ​ខេត្តកំពត​ និង​ក្រុម​យុវជន​ត្រពាំង​ល្ពៅ​ ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ពានរង្វាន់​ Leo​ Cup​ National​ Volleyball​ 2014​។​

​ដោយឡែក​នៅ​ថ្ងៃ​សុក្រ​នេះ​ ជា​ការ​ប្រកួត​ជម្រុះ​លើក​ទី​២​ប្រចាំ​ពូ​ល​C​ និង​ពូ​ល​D​វិញ​ម្តង​ ដោយ​ក្នុង​នោះ​(​ពូ​ល​D)​ ក្រុម​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​សៀមរាប​ ត្រូវ​ជួប​ក្រុម​ចាញ់​ថ្ងៃ​បើក​ឆាក​ដូច​គ្នា​គឺ​ក្រុម​អប់រំ​ស្រុក​សំពៅ​លូន​ ម៉ោង​ ១២:០០​តទៅ​ ខណៈ​ក្រុម​មាន​៣​ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​ ក្រសួង​មហា​ផ្ទៃ​ និង​ក្រុម​វិទ្យាល័យ​ស្មាច់​ដែង​១​ ត្រូវ​ជួប​គ្នា​ម៉ោង​ ១៣:០០​។​ ចំណែក​ពូ​ល​ C​ ក្រុម​មិន​ស្គាល់​ឈ្នះ​ដូច​គ្នា​ កងពលតូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧​ នៅ​ម៉ោង​ ១៤:០០​ ហើយ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ឈ្នះ​៣​ពិន្ទុ​ដូច​គ្នា​ ស្នងការ​នគរបាល​ខេត្ត​កំពស​ង់​ចាម​ នៅ​ម៉ោង​ ១៥:០០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77