v9
V9BET

លោក Deschamps មិន​សង្ស័យ​លើ​​​ការ​តាំង​ចិត្ត​របស់​បា​រាំង​សម្រាប់​ការ​ជួប​អេស្ប៉ាញ​រាត្រី​នេះ

5 years ago​ | ដោយ Dara

លោក Didier Deschamps គ្រូ​បង្វឹក​នៃ​ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​​បារាំង បាន​បញ្ជាក់​ថា លោក​មិន​មាន​កង្វល់​អំពី​ការ​តាំង​​ចិត្ត​នៃ​កីឡាករ​របស់​លោក​ឡើយ ខណៈ​ដែល​ពួកគេ​ត្រៀម​​ជួប​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​ក្នុង​ការ​ប្រកួ​ត​មិត្ត​ភាព​មួយ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ការ​ប្រកួត​ជា​លើក​ទី​១​របស់​ពួក​គេ​បើ​គិត​ចាប់​តាំង​ពី​ឈាន​ទៅ​ប្រកួត​វគ្គ​​៨ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធ​នាការ World Cup​។

រង្វាន់ធំពីគីណូ1%ទឹកប្រាក់បង្វិលសងវិញដោយគ្មានដែនកំនត់

164723873រយៈ​ពេល​ពីរ​ខែ ក្រោយ​ពី​ការ​ទទួល​បរា​ជ័យ ១-០ របស់​ពួក​គេ​ក្រោម​ស្នា​ដៃ​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក អាល្លឺ​ម៉ង់ ក្នុង​ទីក្រុង Rio de Janeiro ក្រុម​ជម្រើស​ជាតិ​​បា​រាំង​នឹង​វិល​ទៅ​ប្រកួត​វិញ​ដើម្បី​ជួប​ជាមួយ​នឹង​​ក្រុម​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ​២០១០ អេ​ស្ប៉ាញ ដែល​ក៏​ជា​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ពីរ​សម័យ​កាល​ផង​ដែរ​។ ការ​ប្រកួត​នេះ​នឹង​កើត​ឡើង​​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​​​ប៉ុណ្ណោះ​ក្រោយ​ពី​​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​របស់​ក្លិប និង​ជា​ការ​ប្រកួត​ទី​១​ក្នុង​ចំ​ណោម​ការ​ប្រកួត​​មិត្ត​ភាព​រយៈ​ពេល​២​ខាង​មុខ​ទៀត​សម្រាប់​ក្រុម​បារាំង ដែល​បាន​​ឈ្នះ​កៅ​អី​ជា​ស្វ័យ​ប្រវត្តិ​សម្រាប់​យុទ្ធ​នា​ការ Euro ឆ្នាំ​២០១៦ ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ ប៉ុន្តែ លោក Deschamps បញ្ជាក់​ថា វា​នឹង​មាន​ការ​​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​ក្រៃ​លែង​។hi-res-146935703_crop_north គ្រូ​បង្វឹក​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​​នា​ល្ងាច​មុន​ថ្ងៃ​​ប្រកួត​ថា៖ «ភាព​លំ​បាក​នឹងកើត​ឡើងនៅ​ពាក់​កណ្តាល​រដូវ​កាល​។ ថ្ងៃ​នេះ ខ្ញុំមិន​ព្រួយ​បារម្ភ​ឡើយ ពី​ព្រោះ​យើង​​នឹង​ត្រូវ​ជួប​ក្រុម​អេ​ស្ប៉ាញ​នៅកីឡ​ដ្ឋាន Stade de France​»​។ Part-DV-DV1853004-1-1-0ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​​គ្រូ​បង្វឹក Vicente del Bosque បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​​​ផ្សេង​ៗ​សម្រាប់ក្រុម​អេ​ស្ប៉ាញ តាម​រយៈ​ការ​ប្រកាស​ក្រុម​កីឡាករថ្មី​ទាំង​២៣​នាក់​​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​នឹង​បារាំង និង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ ជា​មួយ​នឹងក្រុម​ម៉ា​សេ​ដ្វាន​​។ លោក Del Bosque ដែល​បាន​ដឹក​នាំ​ឲ្យ​អេ​ស្ប៉ាញ​ឈ្នះ​ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង និង Euro ឆ្ន​២០១២​នោះ នៅ​តែ​រក្សា​តំណែង​របស់​លោក បើ​ទោះ​បីក្រុម​ម្ចាស់​ជើង​ឯក​មួយនេះ​បាន​ជួប​យុទ្ធ​នា​ការ World Cup ​ដ៏​ខក​ចិត្ត​ក៏​ដោយ​។ អេ​ស្ប៉ាញ​បាន​ធ្លាក់​ចេញ​ត្រឹម​​ជុំ​ទី​១ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក តា​រា​ឆ្នើម​​មួយ​ចំនួន​ដូច​ជា​ខ្សែ​បម្រើ Xavi Hernandez និង Xabi Alonso បាន​ប្រកាស​ចូល​និវត្តន៍​ពីកីឡា​បាល់​ទាត់​អន្តរ​ជាតិ​។ លោក Del Bosque បាន​កោះ​ហៅ​កីឡា​ករ​ត្រឹម​តែ​៨នាក់​គត់​​ពី​ក្រុម​ដែល​​ចូល​រួម​ក្នុង​យុទ្ធ​​នា​ការ​នៅ​ប្រេស៊ីល សម្រាប់​ក្រុម​​​កីឡាករ​ទាំង​២៣​នាក់​របស់​លោក​។Part-PAR-Par7966329-1-1-0 កីឡាករ​​ដែល​ត្រូវ​បាន​មើល​រំ​លង​​មាន​ដូច​ជា​ខ្សែ​ប្រយុទ្ធ​ជើង​​ចាស់ Fernando Torres វ័យ​៣០​ឆ្នាំ David Villa វ័យ​៣២​ឆ្នាំ និង​​អ្នក​ចាំ​ទី Pepe Reina វ័យ​៣១ ខណៈ​ដែល​ខ្សែ​បម្រើ Juan Mata របស់​ក្លិប Man United ក៏​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ផង​ដែរ​។ ដើម្បី​នាំ​យក​កីឡាករ​ថ្មី លោក Del Bosque បាន​ធ្វើ​ការ​ប្របាច់​បញ្ចូល​​គ្នា​​ជា​មួយ​នឹង​កីឡាករ​វ័យ​ក្មេង​​​ទៅលើក្រុម​ជម្រើស​ជាតិមួយ​នេះ​ដូច​ជា Marc Bartra វ័យ​២៣​ឆ្នាំ Dani Carvajal វ័យ​២២​ឆ្នាំ Isco វ័យ​២២​ឆ្នាំ និង Ander Iturraspe វ័យ​២៥​ឆ្នាំ​ និង​កីឡាករ​​ជើង​ចាស់​ដែល​មិន​ធ្លាប់​ទទួល​បាន​ឱកាស​លេង​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​៕
កម្ម​វិធី​ប្រកួត​នៅ​រាត្រីនេះ

Bosnia & Herzegovina V Liechtenstein – 10 យប់

Slovakia V Malta – 11:20 យប់

Sweden V Estonia – 12:45 យប់

Croatia V Cyprus – 1:15 យប់

Belgium V Australia – 1:45 ទៀប​ភ្លឺ

Italy V Netherlands – 1:45 ទៀប​ភ្លឺ

France V Spain – 2 ទៀប​ភ្លឺ

នាំមកជូនដោយ V9Bet

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.