v9
V9BET

Bendtner​ ចុះហត្ថលេខា​ជាមួយ​ Wolfsburg​ ក្រោយ​ពី​ចេញពី​ Arsenal

5 years ago​ | ដោយ Cambosport_Admin

​ក្លិប​ Wolfsburg​ បាន​បំពេញ​ការ​ចុះហត្ថលេខា​ជាមួយនឹង​ Nicklas​ Bendtner​ ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​ Arsenal​ ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ដែល​ក៏​បាន​ចំណាយ​ពេលវេលា​ខ្ចី​ជើង​ជាមួយ​នឹង​ក្លិប​ Birmingham,​ Sunderland​ និង​ Juventus​ ផង​ដែរ​នោះ​ នឹង​ផ្តល់​ឲ្យ​លោកគ្រូ​បង្វឹក​ Dieter​ Hecking ជាមួយនឹង​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​បន្ថែម​ទៀត​សម្រាប់​យុទ្ធនាការ​ Bundesliga,​ German​ Cup​ និង​ Europa​ League​ របស់​ពួក​គេ​។​ លោក​ Hecking​ បាន​ឲ្យ​ដឹង​ថា​៖​ «​យើង​ចង់​លេង​កីឡាបាល់ទាត់​ដ៏​ល្អ​មួយ​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​ ហើយ​ក្នុង​ការ​ធ្វើ​បែប​នេះ​ យើង​ចាំបាច់​ត្រូវការ​កីឡាករ​ដែល​ដឹង​រួច​ជា​ស្រេច​នូវ​អ្វី​ដែល​ជា​ប្រភេទ​នៃ​ការ​ប្រជែង​នេះ​។​ Nicklas​ គឺជា​ប្រភេទ​នៃ​ខ្សែប្រយុទ្ធ​ដែល​យើង​កំពុង​តែ​ស្វែងរក​។​ រូបគេ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ​ ហើយនឹង​ជួយ​ពង្រឹង​ក្រុម​របស់​យើង​ឲ្យ​កាន់តែ​ខ្លាំង​។​ Bendtner​ បាន​ស៊ុត​បញ្ចូល​ទី​៣២​គ្រាប់​ ក្នុង​ការ​បង្ហាញខ្លួន​១៣៦​លើ​ល​នៅ​ឯ​ Arsenal​ ក្រោយ​ពី​ចូលរួម​ក្នុង​នាម​ជា​កីឡាករ​របស់​ក្រុម​យុវជន​ម្នាក់​ ប៉ុន្តែ​ ពេលវេលា​របស់​គេ​នៅ​ឯ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ភាគ​ខាងជើង​រូប​នេះ​ ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ​។​ លោក​ Klaus​ Allofs​ ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​ Wolfsburg​ បាន​ឲ្យ​ដឹង​ថា​ Bendtner​ គឺជា​ខ្សែប្រយុទ្ធ​ម្នាក់​ដ៏​ឆ្នើម​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​រួច​ជា​ស្រេច​ក្នុង​អាជីព​របស់​គេ​៕​ អត្ថបទ​ដោយ​ តារា​

nicklas-bendtner-signed-a-contract-with-wolfsburg-after-leaving-arsenal-1



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.