v9

កីឡា​ប៉េ​តង់វ័យចាស់ រក​ឃើញ​ម្ចាស់​ជ័យ​លាភី

3 years ago​ | ដោយ Bopha

ក្រោយ​ពី​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ នៅ​លើ​ទី​លាន​វាយ​ប៊ូល និង​ប៉េតង់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ អស់​រយៈ​ពេល​២​ថ្ងៃ ព្រឹត្តិការណ៍​​​ប្រកួត​កីឡា​ប៉េតង់​វ័យចាស់​ បាន​បិទ​ការ​ប្រកួត កាល​ពី​ល្ងាច​​ថ្ងៃអាទិត្យ​កន្លង​មក​នេះ ហើយ​​លោក សោម ចិន ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និងប៉េតង់​​​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​​ភាពក្នុង​ការ​ប្រកួត​នេះ ហើយ​លោក​ក៏​បាន​ឧបត្ថម្ភ​​ទឹក​ប្រាក់​៥០០​ដុល្លារ​ដល់​ការប្រកួត​នេះ​​ដែរ។

c3ការប្រកួត​កីឡា​ប៉េតង់​វ័យចាស់​នេះ មាន​ការ​ប្រកួត​តែ​១វិញ្ញាសា​ប៉ុណ្ណោះ​ គឺ​ការ​ប្រកួត៣​នាក់​ទល់​៣​នាក់ ដណ្ដើម​ពាន​ធំ និងការ​ប្រកួត​​៣​នាក់​ទល់​៣​នាក់​ដណ្ដើម​ពាន​វ័យចាស់ វី អាយ ភី​(VIP)​ ដោយ​មានកីឡាករ​វ័យ​ចាស់​​សរុប​​៨៤​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយ​ក្នុង​នោះ​មកពី​ខេត្តកណ្តាល​៦​នាក់ កំពង់ចាម​៣​នាក់ តាកែវ​៤​នាក់ ស្វាយរៀង​ម្នាក់ ព្រៃវែង​៤​នាក់ ព្រះសីហនុ​២​នាក់ និង​រាជធានី​ភ្នំពេញ​ចំនួន​៦១​នាក់។

c2ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រកួត​វិញ សម្រាប់​វ័យចាស់​ពាន​ធំ ចំណាត់ថ្នាក់​លេខ១ បាន​ទៅ​ក្រុមរបស់​​លោក ​ង៉ែត គឹម​សាន លោក​ឡាយ សា​រុំ និង​លោក ​ហេង ហ៊ាង ខណៈ​ក្រុម​លេខ២​បាន​លើ​ក្រុម​លោក ​ចាន់ វុទ្ធី លោក​ ងួន យោង និង​លោក​ តាំង សា​រ៉េ​ន រីឯ​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម​លោក ​អ៊ុច សុខលី លោក​ ពត សូ​ផា​រ៉ុង និង​លោក​ច័ន្ទ រដ្ឋា។

ចំណែក​ការ​ប្រកួត​​៣នាក់​ទល់​៣​នាក់ ​វ័យចាស់ VIP ចំណាត់ថ្នាក់​លេខ១ បាន​ទៅ​ក្រុម​លោក ​ផាន ពៅ លោក​ ពេជ្រ វណ្ណ និង​លោក ​ផេង វេ​ង ហើយ​ចំណាត់ថ្នាក់​លេខ២ បាន​ទៅ​លោក ប៊ុន សុខ លោក ​កែវ ធី និង​លោក ​មាស សារុន ខណៈ​​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម​លោក​ មាស សារិន លោក ​នៃ ថុល និង​លោក ​សំ សោភាន់។

c1លោក​ ប៊ូ ជុំ​សេរី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង កីឡា និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើតឲ្យ​មាន​ការ​នប្រកួត​កីឡា​ប៉េតង់​វ័យ​ចាស់​នេះ​ឡើង ​មាន​ថ្លែង​​​ថា៖​«​​យើង​បានរៀបចំ​​ការ​ប្រកួត​កីឡា​ប៉េតង់​វ័យ​​ចាស់​​បាន​​២​ដង​ទាំង​លើក​នេះ​ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ ហើយ​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ​ដើម្បីទទួល​បាន​សុខ​ភាព ព្រម​ទាំង​ជា​គំរូ​ដល់​មហាជន​ទូទៅ និង ផ្ដល់ឱកាស​ឲ្យ​កីឡាករវ័យចាស់ និង មិត្ត​ចាស់ៗ​ធ្លាប់​រួមការ​ងារ​ជាមួយគ្នា​ បានមក​លេង​​​កីឡា​​ជួប​ជុំគ្នា»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77