v9

3G League​ កំពុង​បើក​ការ​ប្រកួតរ​ដូវ​កាល​ទី​២

3 years ago​ | ដោយ Bopha

ការប្រកួតកីឡា​បាល់ទាត់ 3G League រដូវ​កាល​ទី​២ ​ឆ្នាំ​២០១៤​ កំពុង​បើក​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ នៅ​លើ​ទី​លាន​សិប្បនិម្មិត 3G ហើយ​ការ​ប្រកួត​​លើក​នេះ​មានក្រុម​​ចំនួន​១០​​បាន​​ចូលរួមប្រកួត គឺ​លើស​ពី​ឆ្នាំមុន​ចំនួន​២​ក្រុម។​

c3ទាក់​ទង​ទៅ​នឹង​ការ​ប្រកួត​នេះ​លោក ​ខៀវ ភា​រិ​ទ្ធ ​ប្រធាន​មជ្ឈមណ្ឌល​បាល់​ទាត់ 3G បានថ្លែង​ឲ្យ​ដឹង​នៅ​ពិធី​បើក​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ កន្លង​មក​នេះ​ថា​៖​«​ការប្រកួត​នេះ​ យើង​តម្រូវ​ឲ្យ​មាន​កីឡាករ​​ម្ខាងៗ​មាន៩​នាក់​ចូល​ប្រកួត​គ្នា​នៅ​លើ​ទី​លាន តាម​រូប​មន្ត League ដោយមាន​ការ​ប្រកួត​ចំនួន​២​ជុំ​ រួច​បូក​សរុប​​​ពិន្ទុ​នៃ​ការ​ប្រកួត​នោះ រក​​៤​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ ឡៀង​ទៅ​ប្រកួត​គ្នា​នៅ​​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង»។​

c4ក្រុម​កីឡាករ​ទាំង​១០​ក្រុម ​ដែលបាន​​ចូលរួម​ប្រកួតនៅ​​ឆ្នាំនេះ​ រួម​មាន​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​ ​ភ្នំពេញ​កុំព្យូទ័រ​ ក្រុម​​Victory FC សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ RIEl MONIVONG FC ក្រុម Homs Sport ក្រុម SANSIRO FC ក្រុម INTER Penh BAYON W.FC និងក្រុម AKIRA FC ។

​សម្រាប់​ការ​ប្រកួត​នេះ គឺ​ក្នុង​​១​តង់​មាន​៤៥​នាតី ហើយ​ក្រុម​នីមួយៗ​​អាច​ផ្លាស់ប្ដូរ​កីឡាករ​ដោយ​គ្មាន​ការកំណត់​ ប៉ុន្តែ​​អ្នក​ដែល​ដូរ​ចេញ​ហើយ ​មិនអាច​ដូរ​ឲ្យ​ចូល​លេង​វិញ​នៅក្នុង​ការប្រកួត​តែមួយ​បាន​នោះទេ។​ យ៉ាងណា​ក៏​ដោយ កីឡាករ​ដែល​លេង​នៅក្នុងក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេម​បូឌាន​លីក ឆ្នាំ​២០១២ ដល់​ឆ្នាំ២០១៤ មិន​អនុញ្ញាត​ឲ្យ​លេង​ឡើយ​ តែ​​កីឡាករ​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌក​១ និងក​២ អាច​លេង​បាន​ដោយ​​សេរី។

c2យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​លើ​ទី​លាន​សិប្បនិម្មិត 3G កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ កន្លង​មក​នេះក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​ ដែល​មាន​វត្ត​មាន​លោក ហុង សុចិត្រា ដែរ​នោះ បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​កុំព្យូទ័រ​ ក្នុង​លទ្ធ​ផល ៥-៤។ ចំណែក​នៅ​រាត្រី​ម៉ោង ៧:០០ ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​មាន​ការ​ប្រកួត១ដែរ គឺ​ការ​ជួប​គ្នា​របស់​ក្រុម​សាលាខណ្ឌ​ពោធិ៍សែន​ជ័យ និង​ក្រុម​ Victory FC ។

c1គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​នេះ ក្រុម​ម្ចាស់​ជើងឯក ​នឹង​ទទួល​​​បាន​ប្រាបក់​​៤​លានរៀល ក្រុម​លេខ២ បាន​២​លាន​រៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ បានប្រាក់​ចំនួន​១​លាន​រៀល៕

 

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77