v9

Leo Cup មណ្ឌល​ខេត្ត​កំពុង​ចាម​ បាន​រក​ឃើញ​២​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

3 years ago​ | ដោយ Bopha

បើ​ទោះ​បី​ជាការ​ប្រកួត​ជម្រុះ​តាម​ពូល​ចាំ​នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម នៃព្រឹត្តិការណ៍​​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូបៀរ លើក​ទី​៣ ប្រចាំ​ឆ្នាំ​២០១៤ ( Leo Cup National ​Volleyball​ 2014) ទើប​តែ​ចាប់​ដំណើរ​ការ​បាន​២​ថ្ងៃ ប៉ុន្តែ​មណ្ឌល​មួយ​នេះ​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ចំនួន​២​ក្រុម​ក្នុង​ពូល​A ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ នោះ​គឺ​ក្រុម​ស្រុក​មេមត់ និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ។cambosp1

ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ក្រុម​ស្រុក​មេមត់ និង​ខេត្ត​ត្បូងឃ្មុំ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​ទាំង​២​នេះ​បាន​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ ប៉ុន្តែ​ការ​ប្រកួត​ជម្រុះ​របស់​ក្រុម​ទាំង​៤ ប្រចាំ​នៅ​ពូល​B នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ទេ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក កាល​ពី​អង្គារ ក្រុម​ស្រុក​មេមត់ បាន​យក​ឈ្នះ​លើ​ក្រុម​សាលាកសិកម្ម​ជាតិ ៣-០ ខណៈ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ បាន​បំបាក់​ក្រុម​ស្រុក​ចំការលើ ក្នុង​លទ្ធ​ផល ៣-០ ដូច​គ្នា។ ចំណែក​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ ខេត្តត្បូងឃ្មុំ បាន​យក​ឈ្នះ​ក្រុម​សាលាកសិកម្មជាតិ ៣-១ រីឯ​ក្រុម​ស្រុកមេមត់ បាន​លត់​ក្រុមចំការលើ ៣-០។

cambosp2ជាមួយ​ការ​ឈ្នះ​២​លើក​ជាប់ៗ​គ្នា​ដូច​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ស្រុក​មេមត់ និង​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ មាន​៦ពិន្ទុ​ដូច​គ្នា និង​បាន​កក់​កៅ​នៅ​វគ្គ​ណាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ប៉ុន្តែ​មុន​ឡើង​ទៅ​វគ្គ​នោះ​ក្រុម​ទាំង​២ ត្រូវ​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២​ប្រចាំ​ពូល​សិន ដែល​ការ​ប្រកួត​នោះ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​សុក្រ។

cambosp3ចំណែក​ការ​ប្រកួត​ប្រចាំ​ពូល​B ក្រុម​ស្នងការនគរ​បាល​​ខេត្ត​កំពង់ចាម និង​ក្រុម​ស្រុក​កោះសូទិន មាន​៣ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា ក្រោយ​ពួក​ក្រុម​ទាំង​២​រក​ឃើញ​ការ​ឈ្នះ​នៅ​ថ្ងៃ​បើក​ឆាក​ដូច​គ្នា​នោះ ដោយ​ក្នុង​នោះ​ ក្រុម​ស្នងការនគរ​បាល​​ខេត្ត​កំពង់ចាម បាន​យក​ឈ្នះ​លើ​ក្រុម​វិទ្យាល័យ​ខ្ចៅ ៣-០ កាល​ពី​ថ្ងៃ​ពុធ ខណៈ​ស្រុក​កោះសូទិន បាន​លត់​​ក្រុម​វិទ្យាល័យ​ស្គន់ ៣-០។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុម​វិទ្យាល័យ​ខ្ចៅ ត្រូវ​ជួប​ក្រុម​ស្រុក​​កោះសូទិន នៅ​វេលា​ម៉ោង ១៤:៣០ រីឯ​ក្រុម​​ស្នងការនគរ​បាល​​ខេត្ត​កំពង់ចាម ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វិទ្យាល័យ​ស្គន់ នៅ​ម៉ោង​១៥:៣០ ហើយ​ក្រុម​សាលាកសិកម្មជាតិ ត្រូវ​ប្រកួត​បង្រ្គប់​លើ​ចុង​ក្រោយ​ជាមួយ​ក្រុម​ស្រុកចំការលើ នៅ​វេលា​ម៉ោង ១៦:៣០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77