v9

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ ​កំពុង​បើក​ការ​ប្រកួត​រក​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤

4 years ago​ | ដោយ Bopha

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា កំពុង​តែ​ដំណើរ​ការ​ប្រកួតកីឡា​​​វាយ​កូន​ឃ្លី​លើ​តុជើង​ឯក​ថ្នាក់​ជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ ​នៃ​ពហុកីឡដ្ឋាន​ជាតិ ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​នៅ​លើ​ជំនាញ​មួយ​នេះ​ប្រចាំ​ឆ្នាំ​២០១៤។

នេះ​ជា​ឆ្នាំ​ដំបូង ដែល​ក្រសួងអប់រំ យុវជន និង​កីឡា បានផ្តល់​សិទ្ធិ​ឲ្យ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ជា​អ្នក​​​រៀបចំ​ការ​ប្រកួតថ្នាក់​ជាតិ​​មួយ​នេះ​ដោយ​ផ្ទាល់ ប៉ុន្តែ​ការ​ចំណាយ​ផ្សេងៗ នៅ​តែជា​បន្ទុក​របស់ ក្រសួងដដែល។

cambosp1សម្រាប់​ការ​ប្រកួត ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ មាន​​ក្លិប​ចំនួន​១៤ បាន​ដាក់​ពាក្យ​ចូល​រួម​ ក្នុង​នោះ​មាន​ក្លិបក្រុមហ៊ុនរ័ត្នសុខន សមាគម​ចិន​កម្ពុជា ខេត្ត​ព្រះសីហនុ ក្លិប​ S២ ភូមិដើម​មៀន ​សន្ធរម៉ុក​ថ្មី ស៊ីធីស្ពត សាលា​រៀន​ទួនហ្វា១ វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកកាំងAll ​អង្គការមិត្ត​សំឡាញ់ សាលា​រៀន​ទួនហ្វា២ សាលា​រៀន​អន្តរទ្វីប​អាមេរិក​កាំងAIS ខេត្តកណ្តាល និង​អង្គការភាព​ញញឹម​នៃ​កុមារ ប៉ុន្តែ​ចំនួន​អត្ត​ពលិក​ដែល​លេង​តំណាង​ឲ្យ​ក្លិប​ទាំង​១៤​នេះ មិន​ត្រូវ​បាន​គេ​ស្រង់​ចំនួន​នោះ​ទេ។

ចំពោះ​វិញ្ញាសា ដែល​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​​រួម​មាន​ការ​ប្រកួត​ជា​ក្រុម​បុរសក្រប​ខ័ណ្ឌ​ក១ ជា​គូបុរស​ក១ ឯកត្តជន​បុរសក១ ប្រកួត​ជា​ក្រុម​ក២ ជាគូ​បុរស​ក២ ឯកត្ត​ជន​បុរស​ក២ ការ​ប្រកួត​ជា​ក្រុម​នារី និង​ឯកត្ត​ជន​នារី ប៉ុន្តែមាន​ក្លិប​តែ​៦​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការប្រកួត​ក្រប​ខ័ណ្ឌ​ក១ គឺ​មាន​ក្លិប​​តែ​៦​ប៉ុណ្ណោះ ក្នុង​នោះ​​​មាន​ក្លិបក្រុមហ៊ុនរ័ត្នសុខន សមាគម​ចិន​កម្ពុជា ខេត្ត​ព្រះសីហនុ ក្លិប​S២ ភូមិដើម​មៀន និង​ក្លិប​សន្ធរម៉ុក​ថ្មី ហើយ​អត្ត​ពលិក​របស់​ក្លិប​ទាំង​នេះ​ក៏​មាន​ចូល​រួម​នៅ​ការ​ប្រកួត​ក្រប​ខណ្ឌ​ក២ និង​ការ​ប្រកួត​ជាក្រុម​នារី​ជាមួយ​អត្ត​ពលិក​របស់​ក្លិប​ចំនួន​៨​ទៀត​ផង​ដែរ។

cambosp2សម្រាប់​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ គឺ​​មាន​ការប្រកួតជា​ក្រុម​បុរស​ក១ និង​ក២ វិល​ជុំ​តាម​ពូល ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ការ​ប្រកួត​ជា​ក្រុម​បុរស​ក១ និង​ក២ វិល​ជុំ​តាម​ពូល និង​ការ​ប្រកួត​ជា​ក្រុម​បុរស​ក២ ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​នៅ​ពេល​រសៀល​ម៉ោង ១៤:៣០ ថ្ងៃ​នេះ​នឹង​មាន​ការ​ប្រកួត​ជា​ក្រុម​បុរស​ក២ វគ្គ​ផ្តាច់​ព្រ័ត្រ និង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ  ផ្តាច់​ព្រ័ត្រ និង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ១៥:៣០ ដល់​ពេល​ល្ងាច​ថ្ងៃ​ពុធ​នេះ។ រីឯ​ការ​ប្រកួត​ជា​គូបុរស​ក១​+ក២ ឯកត្ត​ជនក១+ក២ ជា​ក្រុម​នារី និង​ឯត្តជន​នារី និង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77