v9

Lewis Hamilton ​ឈ្នះ​កា​ប្រណាំង​ Chinese ​Grand ​Prix

3 years ago​ | ដោយ Dara

កីឡាករ Lewis Hamilton បាន​ឈ្នះ​ការ​ប្រណាំង​រថ​យន្ត Chinese Grand Prix យ៉ាង​កក់​ក្តៅ​តាម​រយៈ​ការ​នាំ​មុខ​លើ​មិត្ត​រួម​ក្រុម​របស់​គេ Nico Rosberg កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម Mercedes បាន​ពង្រឹង​ការ​គ្រប់​គ្រង​របស់​ពួក​គេ​យ៉ាង​មាន​លំ​នឹង​ក្នុង​រដូវ​កាល​នេះ​ជា​មួយនឹង​ការ​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​១ និង​លេខ​២​ជា​លើក​ទី​៣​​ជាប់​ៗ​គ្នា​។Lewis Hamilton and Nico Rosberg spray champagne on the podium អតីត​ម្ចាស់​ជើង​ឯក​ពិភព​លោក​របស់​ចក្រ​ភព​អង់​គ្លេស​រូប​នេះ បាន​រក្សា​ការ​នាំ​មុខ​យ៉ាងល្អ​ពី​ការ​ចេញ​ដំណើរ​ក្នុង​ទី​តាំង​នាំ​មុខ​គេ និង​បាន​បញ្ចប់​​ដោយ​នាំ​មុខ​១៩​វិនាទី​លើ Rosberg ខណៈ​ដែល​កីឡាករ Fernando Alonso របស់​ក្រុម Ferrari បាន​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​ដោយ​នាំ​មុខ​លើ​កីឡាករ​ទាំង​ពីរ​នាក់​របស់​ក្រុម Red Bulls​។ បើ​ទោះ​បី​ទទួល​ជ័យ​ជម្នះ​​បី​លើក​ជាប់​ៗ​គ្នា​ជា​លើក​ទី​១​ក្នុង​អាជីព​របស់​គេ​ក៏​ដោយ Hamilton នៅ​តែ​ដេញ​តាម​ពី​ក្រោយ Rosberg ចំនួន​៤​ពិន្ទុ​នៅ​លើ​តា​រាង​ពិន្ទុ​​រួម​ដដែល ខណៈ​ដែល​រូប​គេ​កំ​ពុង​ប្រមាញ់​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ពិភព​លោក​ជា​លើក​ទី​២​របស់​គេ​។

Lewis Hamilton had the race sewn up after a strong startកីឡាករ Daniel Ricciardo របស់​ក្រុម Red Bull បាន​រា​រាំង Sebastian Vettel ដែល​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក និង​ជា​មិត្ត​រួម​ក្រុម​របស់​គេ ដើម្បី​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៤ ស្រប​ពេល​ដែល​​កីឡាករ Nico Hulkenberg របស់​ក្រុម Force India បាន​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៦​។ ក្រោយ​ពី​ឈ្នះ​ការ​ប្រណាំង​នេះ Hamilton បាន​និយាយ​នៅ​លើ​ឆាក​ថា៖ «ខ្ញុំ​អាច​ជឿ​​ទៅលើ​ភាព​អស្ចារ្យ​នៃ​រថ​យន្ត​នេះ​ឡើយ​។ ​ខ្ញុំ​អាច​មើល​ថែ​ទាំង​កង់ ហើយ​បន្ទាប់​មក​ខ្ញុំ​ប្រណាំង​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល Nico ស្ថិត​នៅ​ទីនោះ​ជា​មួយ​យើង​។ វា​ជា​ទទួល​បាន​ពិន្ទុ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​​»​៕ តា​រា

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77