v9
V9BET

NOCC​ នាំ​កីឡា​ប្រពៃណី​៤​ប្រភេទ​ទៅ​ប្រកួត​ និង​នៅ​ថ្ងៃ​មហា​សង្ក្រាន្ត

5 years ago​ | ដោយ Bopha

ស្រប​ពេល​ដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​រួម​សហការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​កម្ពុជា​ និង​​ក្រ​សួង​ទេស​ចរណ៍​​ ដើម្បី​បង្កើយ​ឲ្យ​​ព្រឹត្តិការ​ណ៍មហា​សង្គ្រាន​ដ៏​ធំ ដើម្បី​​ឆ្លង​ឆ្នាំ​មមី ចាប់​ពី​​ថ្ងៃ​ទី​១៣​ ដល់​១៦​ ខែ​មេសា ​ឆ្នាំ​២០១៤នោះ NOCC ក៏​បាន​នាំ​យក​កីឡា​ចំនួន​៤​ប្រកួត សម្រាប់​យក​ទៅ​ប្រកួត និង​សម្តែង នៅ​ក្នុង​កម្ម​វិធី ​ដែល​នឹង​​ដាក់​ឲ្យ​មាន​​ការ​ប្រ​កួត​ និង​សម្តែង​ចម្រុះ​​ទាំង​សិល្បៈ​កម្សាន្ត ​វប្បធម៌ ​និង​កីឡា នោះ​ផង​ដែរ។cambosport - traditional game4

​        ប្រភេទ​កីឡា​ទាំង​៤ ដែល NOCC បាន​សម្រេច​យក​ទៅ​ប្រកួត និងសម្តែង ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ​ក្នុង​នោះ​មានកីឡា​ចំបាប់​ប្រពៃ​ណី​ ​កីឡា​ទាញ​ព្រ័ត្រ ​កីឡា​ល្បុក្កតោ និង​កីឡា​អុក​ចត្រង្គ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​ជម្រុះ​រក​ឃើញ​អ្នក​ខ្លាំង​៨​នាក់ សម្រាប់យក​​ទៅ​ប្រកួត​​​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​នៅ​​ទី​នោះ នៅ NOCC កាល​ពី​ថ្ងៃ​ពុធ កន្លង​មក​នេះ​។

cambosport - traditional game3

លោក ​វ៉ាត់​ ចំរើន ​អគ្គ​លេខា​ធិការ​ NOCC បាន​​​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ថា​៖«​នេះ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល ​NOCC​ បាន​សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រោង​បញ្ជូន​កីឡាករ​កីឡាការិនី​ប្រពៃ​ណី​ទៅ​ប្រ​កួត​ចំនួន​៤​ប្រភេទ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​មាន​ចំនួនអត្តពលិក​​ច្រើន​​​មិន​ធ្លាប់​មានពី​មុន​មក គឺ​ជាង​១០០០​នាក់​ឯ​ណោះ​ រីឯ​ការ​​ប្រ​កួត និង​​សម្តែង​​មាន​​២​ទីលាន​ គឺ​នៅ​មុខ​អង្គរ​តូច ​និង​​​នៅមុខ​​ទីលាន​ជល់​ដំរី ​នៃ​ទឹក​ដី​ខេត្ត​សៀម​រាប ​ដោយ​ព្រឹត្តិការណ៍​នេះ មានការ​​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍​បាយ័ន​»​។​

cambosport - traditional game

លោក​ វ៉ាត់ ចំរើន បាន​​ពន្យល​លម្អិត​​​ថា​៖«​ការ​ប្រ​កួត​សម្តែង​ល្បុក្កតោ មាន​​អត្ត​ពលិក​ចំនួន​១២០​នាក់ ​​ការ​ប្រ​កួត​អុកចក្រត្រង្គ​ មាន​​ចំនួន​៨​នាក់​ ​រីឯ​ការ​​ប្រកួត​កីឡា​ចំបាប់​ប្រពៃ​ណី​​លក្ខណៈ​បើក​ទូលាយ​​សម្រាប់​​មហាជន​ចូល​រួម ​មិន​អាច​កំណត់​ចំនួន​បានទេ ​​ហើយ​ការ​​ប្រ​កួត​ទាញ​ព្រ័ត្រ មាន​​ចំនួន​១០០០​​នាក់​ គឺ​ម្ខាង​៥០០​នាក់ ​ដើម្បី​បំបែក​ឯកកត្តកម្ម​ ដែល​កីឡា​មាន​អ្នក​ចូល​រួម​ច្រើន​បំ​ផុត​នៅ​កម្ពុជា»​។​

cambosport - traditional game2

បន្ថែម​លើ​ការ​សម្តែង និង​ប្រកួត​នូវ​ប្រភេទ​កីឡា​ទាំង​៤​នេះ ក៏​​​មាន​ការដាក់​​តាំង​បង្ហាញ​ឧបករណ៍​អាវុធ​បុរាណ​ មានដូច​ជា ​ដាវ ​លំពែង ​កាំបិត​ឃ្នាប ជា​ដើម​ ជា​​ពិសេស​​ទៀត​​នោះ​ គណៈ​កម្មការ​រៀប​ចំ​ នឹង​ដាក់​គ្រែ​ទេសន៍​(​ដូច​លោក​ទេសនា​)​មួយ​ សម្រាប់​ឲ្យ​​ព្រឹទ្ធាចារ្យ​ចាស់​ដែល​ចេះ​ដឹង​ខាង​កីឡា អង្គុយ​ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​អាច​ចោទ​​សួរ​សំណួរ​ទាំង​ឡាយ​ណា​​ដែល​ទាក់​ទង​​អំ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​៕​

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.