v9

FIFA បញ្ជា​ឲ្យ​ដាក់​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​ទៅ​លើ​ក្លិប​ Barcelona​

4 years ago​ | ដោយ 007

សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ហៅ​កាត់​ថ FIFA បាន​ដាក់​​បម្រាម​ហាម​មិន​​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ាញ​ទិញ ឬ​ក៏​លក់​កីឡាករ​សម្រាប់​ការ​បើក​​ទី​ផ្សារ​​ដោះ​ដូរ​កីឡាករ​ពីរ​លើក​ខាង​មុខ ពី​បទ​ប្រព្រឹត្ត​ល្មើស​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ច្បាប់​កីឡាករ​ជា​អនី​តិ​ជន​។ គណៈ​កម្មា​ធិការ​ផ្នែក​វិន័យ​របស់ FIFA បាន​រក​ឃើញ​ថា Barcelona និង​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អេ​ស្ប៉ាញ​ហៅ​កាត់​ថា RFEF បាន​ធ្វើ​ឲ្យ ឬ​ក៏​អនុ​ញ្ញាត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មិន​ស្រប​ច្បាប់​។ ជា​មួយ​នឹង​ការ​ដាក់​បម្រាម​នេះ ដែល​នឹង​មាន​រយៈ​ពេល​មួយ​ឆ្នាំ FIFA បាន​ពិន័យ​ក្លិប Barcelona នូវ​ទឹក​ប្រាក់​ចំនួន​៥០៩.០០០​ដុល្លារ​អាមេ​រិក​។ Barcelona ត្រូវ​បាន​ផ្តល់​ឲ្យ​រយៈ​ពេល​៩០​ថ្ងៃ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្វី​ៗ​ស្រប​ទៅ​តាម​ច្បាប់​វិញ​ទាក់​ទង​នឹង​កីឡាករ​វ័យ​ក្មេង​១០​នាក់​។ ការ​ដាក់​មម្រាម​នេះ​គឺ​ជា​ការ​ខក​ចិត្ត​ថ្មី​មួយ​ដល់​កេរិ៍្ត​ឈ្មោះ​របស់​ក្លិប​ដ៏​ជោគ​ជ័យ​បំផុត​នៅ​អឺ​រ៉ុប​ក្នុង​សត​វត្សរ៍​ទី ២១​នេះ ក្រោយពី​ជួប​ញ្ហា​លើ​ការ​បង់​ពន្ធ​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar​។

neymar-barcelona-story-top

FIFA បាន​ពិន័យ​សហ​កីឡា​បាល់​ទាត់​អេ​ស្ប៉ាញ​នូវ​ទឹក​ប្រាក់​ចំនួន​៥៦៥.៩៣០​ដុល្លារ​​អាមេ​រិក​ផង​ដែរ ទៅ​លើ​តួនាទី​របស់​ពួក​គេ​ក្នុង​កិច្ច​ការ​​លើ​កីឡាករ​មិន​ទាន់​គ្រប់​អាយុ និង​ត្រូវ​បាន​ផ្តល់​​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​​ផ្លាស់​ប្តូរ​ច្បាប់​ទាក់​ទង​នឹង​ការផ្ទេរ​កីឡាករ​អន្តរ​ជាតិ​។ FIFA បាន​ប្រកាស​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «គណៈ​កម្មា​ធិការ​វិន័យ​​បាន​ចាត់​ទុក​ការ​រំ​លោភ​ច្បាប់​នេះ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ និង​បាន​សម្រេច​ចិត្ត​​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ក្លិប​នេះ​ជា​មួយ​នឹង​ការ​ដាក់​ម្រាម​លើ​ការ​ដោះ​ដូរ​កីឡាករ​ទាំង​កម្រិត​ជាតិ និង​អន្តរ​ជាតិ​ក្នុង​អំ​ឡុង​ពេល​បើក​ទី​ផ្សារ​ដោះ​ដូរ​ចំនួន​ពីរលើក​»​៕

messi_neymar_cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77