v9

ស្វាយរៀង ធ្វើអ្វីវេស្ទើន មិនកើតកាល​ពី​ល្ងាចម្សិលមិញ

4 years ago​ | ដោយ 007

ក្រុម​ម្ចាស់​ជើង​ឯក​ស្វាយ​រៀង មិន​អាច​សម្រេច​បំណង​ក្នុង​​ការយក​​ឈ្នះ​៣ពិន្ទុ​លើ​ក្រុម​វេស្ទើន បាន​នោះ​ទេ សម្រាប់​ការ​ប្រកួត​វិល​ជុំ​លើក​ទី​៧​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៤ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ។

នៅ​មុន​ការ​ប្រកួត​ចាប់​ផ្តើម​លោក សំ វ៉ាន់ដេត បានប្រាប់​ការ​សែត​​​ក្នុង​ស្រុក​មួយ​ថា ក្រុម​របស់​លោក​មាន​សង្ឃឹម​រហូត​ដល់​៧០​ភាគ​រយ ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ហើយ​ព្រោះ​ស្វាយ​រៀង បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​បំផុត ហើយ​ការ​​វាយ​លុក​ជា​បន្ត​បន្ទាប់ នឹង​ផ្តល់​ឱកាស​ឲ្យខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកីឡាករបរទេស Dzarma Bata រក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ស្វាយ​រៀង ជា​មិន​ខាន។

Cambosport_Svayreang Vs Western_MCL2014_001

ទោះ​បីជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​ជាក់​ស្តែង ចាប់​ពី​រសៀល​ម៉ោង ៣:៣០​ ត​ទៅ​នោះ ស្វាយរៀង មិន​អាច​ធ្វើ​អ្វី​វេស្ទើន បាន​នោះ​ទេ។ ថ្វី​បើ​លោក មាស សំអឿន គ្រូ​បង្វឹក​របស់​វេស្ទើន បាន​បង្ហាញ​ពី​កង្វល់​មុន​ការ​ប្រកួតទាក់​ទង​ទៅ​នឹងបញ្ហា​កីឡាករ​របស់​លោក​​មាន​របួស​ច្រើនក៏​ដោយ ប៉ុន្តែ​ក្រុម​មួយ​នេះនៅ​តែ​​​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​បាន​យ៉ាង​ល្អ ដើម្បី​ទប់​ស្កាត់​ការវាយ​លុក​ជា​បន្ត​បន្ទាប់​របស់​ស្វាយរៀង។

Cambosport_Svayreang Vs Western_MCL2014_002

ការ​ពង្រឹង​តំបន់​​ការ​ពារ និង​​ការ​វាយ​បក​ទៅ​តាម​កាលៈ​ទេស​ជាក់​ស្តែង​នោះ ក៏​បាន​ដាក់​សម្ពាធ​ទៅ​លើ​ស្វាយរៀង ម្តង​ម្កាល​ផង​ដែរ មុន​ពេល​ក្រុម​ទាំង​២​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០០ ក្រោយ​​ការ​ប្រកួត​៩០​នាទី​ពេញ​ បាន​បញ្ចប់​នោះ។ ជាមួយ​​លទ្ធ​ផល​នេះ​ធ្វើ​ឲ្យ ស្វាយ​រៀង បាន​ត្រឹម​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៤ ដោយ​មាន​១២ពិន្ទុ ខណៈ​វេស្ទើន ដែល​​មាន​៦ពិន្ទុ​នោះ បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៩​លើ​ក្រុម​អាស៊ីអឺរ៉ុប វិញ​ម្តង៕

Cambosport_Svayreang Vs Western_MCL2014_003

តារាងចំណាត់​ថ្នាក់បណ្តោះអាសន្ន​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៤

R

Team

P

W

D

L

F

A

D/G

Pnt

1

Phnom Penh Crown

7

5

1

1

18

5

13

16

2

Naga Corp

7

5

1

1

14

3

11

16

3

Boengket Rubber Field

7

5

0

2

16

9

7

15

4

Svay Rieng

7

3

3

1

13

7

6

12

5

National Police

7

3

2

2

12

6

6

11

6

Tri Asia Phnom Penh

7

3

1

3

12

6

6

10

7

Build Bright United

7

2

2

3

7

15

-8

8

8

National Defense Ministry

7

1

4

2

5

7

-2

7

9

Western University

7

1

3

3

5

8

-3

6

10

Asie Eurrope University

7

1

3

3

8

14

-6

6

11

Kirivong Soksenchey

7

0

4

3

3

10

-7

4

12

Albirex Niigata Phnom Penh

7

1

0

6

7

30

-23

3

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77