v9

Real Madrid សម្លឹង​រក​ការ​គេច​ចេញ​ពី​ការ​ធ្លាក់​ចេញ​ក្រោម​ស្នា​ដៃ​ក្រុម​ Dortmund

4 years ago​ | ដោយ 007

Real Madrid មាន​ឱកាស​ដ៏​​ល្អ​ឥត​ខ្ចោះ​មួយ​ក្នុង​ការ​សង​សឹង​ចំ​ពោះ​កា​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន​ក្រោម​ស្នា​ដៃក្រុម Borussia Dortmund នៅ​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ម្តង​ទៀត​ដើម្បី​ដណ្តើម​កៅ​អីក្នុង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​។ Dortmund បាន​រា​រាំង​មិន​ឲ្យក្រុម Real Madrid ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន ជា​មួយ​នឹង​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល ៤៣ ដោយ​នៅពេល​នោះ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​បួន​គ្រាប់​ក្នុង​ការ​ប្រកួត​ជើង​ទី​១​។ នៅ​ពេល​នេះ ខ្សែ​ប្រយុទ្ធ Lewandowski គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំ​ណោម​កីឡាករ​ជា​ច្រើន​នាក់​ទៀត​របស់ Dortmund ដែល​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នេះ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​កីឡ​ដ្ឋាន Santiago Bernabeu របស់ Real​​។ ការ​ប្រកួត​ទាំង​ពីរ​គូ​នៅ​រាត្រី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​វេលា​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

Real's Cristiano Ronaldo

ជំនួប​បី​លើក​ចុង​ក្រោយ​រវាង Real Madrid និង Dortmund

01/05/13 Real Madrid 2-0 Borussia Dortmund

25/04/13 Borussia Dortmund 4-1 Real Madrid

07/11/12 Real Madrid 2-2 Borussia Dortmund

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77