v9

យក​មួយណា រវាង PSG ប៉ះ​ជា​មួយ Chelsea យប់​នេះ​

3 years ago​ | ដោយ 007

ក្រុម Paris St Germain ត្រូវ​តែមាន​មាន​ភាព​មុត​ស្រួច​បំផុត​​នៅមុខ​ទី​ នៅពេល​ដែល​ពួក​គេ​ជួប​ជា​មួយនឹងក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​២០១២ Chelsea ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​រាត្រីនេះ​។
នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Laurent Blanc ដែល​ជា​គ្រូ​បង្វឹក​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​ក្រប​ខ័ណ្ឌ Ligue 1 មួយ​នេះ កំពុង​តែ​ស្ថិត​ក្នុង​កំណត់​ត្រា​នៃ​ការ​ទទួល​ជ័យ​ជម្នះ​៨​លើក​ជាប់​ៗ​គ្នា​ ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ ប៉ុន្តែ លោក Blanc អតីត​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង ដឹង​ថា Chelsea ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho មាន​បទ​ពិសោធ​ច្រើន និង​​ខ្សែ​ការ​ពារ​រឹង​មាំ​​ក្នុង​ការ​រា​រាំង​គូ​ប្រជែង​បែប​ណា​ក៏​បាន​។ លោក Blanc បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ត្រូវ​តែ​មាន​ភាព​មុត​ស្រួច​ជាង​មុន​។ យើង​នឹង​មាន​ឱកាស​បន្តិច​បន្តួច ហើយ​ឱកាស​ទាំង​នោះ​ដែល​យើង​បាន​បង្កើត យើង​នឹង​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​»​។ នៅ​មុន​ជំនួប​នៅ​ឯ​កីឡ​ដ្ឋាន Parc des Princes គ្រូ​បង្វឹក​របស់ PSG រូប​នេះ​បាន​បន្ថែម​ថា៖ «យើង​ដឹង​ថា យើង​ត្រូវ​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ផ្សេង​ទៀត»​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Jose Mourinho ជឿ​ជាក់​ថា ក្រុម Chelsea របស់​លោក នឹង​ស្តារ​មុខ​មាត់ពី​ការ​បរា​ជ័យ​ក្នុង​លទ្ធ​ផល ១-០ នៅ​លើ​ទឹក​ដី Crystal Palace ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ពួក​គេ​ជួប PSG នៅ​ទីក្រុង​ប៉ា​រីស​។

FBL-EUR-C1-PSG-CHELSEA

ជំនួប​បី​លើក​ចុងក្រោយ​រវាង​ក្រុម Chelsea និង PSG

23/07/12 PSG 1-1 Chelsea

24/11/04 Chelsea 0-0 PSG

15/09/04 PSG 0-3 Chelsea

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77