v9

Fernando Torres ចង់វិលត្រឡប់ទៅកាន់ក្លឹប Atletico Madrid វិញ

4 years ago​ | ដោយ Neymar

កីឡាករ ​Fernando Torres ​ទទួលស្គាល់​ថាលោកចង់​ទៅធ្វើការ​នៅក្រោម​អតីតមិត្តរួមក្រុម​ Diego Simeone ​នៅក្លឹប Atletico Madrid ​វិញដោយសារ​តែមិនច្បាស់​អំពីអនាគត​រយៈពេលវែង​របស់គាត់នៅ​ក្លឹបតោខៀវ​ Chelsea ​។

ក្រុមតោខៀវ​ Chelsea ​ត្រូវបានផ្សារភ្ជាប់​ទៅនឹងការផ្លាស់​ប្តូរខ្សែប្រយុទ្ធ​ក្រុម Atletico Madrid ​គឺកីឡាករ​ Diego Costa ​ជាមួយ​លោកគ្រូបង្វឹក ​Jose Mourinho  ​ព្រោះលោក​គ្រូបង្វឹក​​រូបនេះ​មាន​ការព្រួយបារម្ភ​ពីការ ខ្វះគ្រាប់បាល់នៅ​ក្នុងក្រុម​របស់គាត់​ ។
Fernando-Torres-1-
លោក​ Mourinho ​បាននិយាយ​ប្រាប់ស្ថានីយ៍​ទូរទស្សន៍​បារាំងថាៈ​បញ្ហារបស់យើង​គឺមានការខ្វះ​ខាតអ្នក​ស៊ុតបាល់ បញ្ចូលទី​ និងបានកំណត់​គោលដៅរួច​ទៅហើយ​លើកីឡាករ​ Diego Costa ​និងបានចេញ​ផ្សាយពីតម្លៃខ្លួន​ ៣២លាន ​ផោន​នៅក្នុង​កិច្ចសន្យារបស់គាត់​។

Chelsea បានប្រកាស​ថាខ្សែប្រយុទ្ធ​ Torres ​ជាប់កិច្ចព្រម​ព្រៀងរយៈពេលពីរ​ឆ្នាំទៀតនៅ​ទឹកដី​ Stamford Bridge ​ទើប​ ដល់ពេល​ចាកចេញ​ ហើយគាត់បាន​ប្រាប់ថាគាត់​ចង់វិលត្រឡប់​ទៅកាន់ក្លឹបចាស់​ Atletico Madrid ​វិញ ​ជាកន្លែងដែល​ គាត់បាន​លេងជាមួយ​អ្នកគ្រប់គ្រង​បច្ចុប្បន្ន ​Simeone ​ដែលជាមិត្ត​រួមក្រុមចាស់​របស់គាត់​។
Fernando Torres with simeone
Torres ​បានបញ្ជាក់ថាៈ​មានគេសួរ​ខ្ញុំនៅប្រទេស​អេស៉្បាញថា​ចង់វិលត្រឡប់​ទៅកាន់​ Atletico Madrid ​វិញ ​តែខ្ញុំប្រាប់ថា​ កីឡាបាល់ទាត់​អ្នកមិនដឹង​ថាអ្នកប្រាកដ​ជានៅកន្លែង​ដដែល​ ឬ ​អ្នកអាចនឹង​ត្រូវបានចាក​ចេញនៅ​ថ្ងៃស្អែក ​ឬ នៅក្នុង​មួយសប្តាហ៍​ ឬ នៅក្នុងរយៈពេល​ ១០ឆ្នាំទៀតនោះទេ ​។ តែខ្ញុំមានការកោត សរសើរ​ដល់លោក​ Cholo ​( Simeone ) ​នៅ ពេលគាត់​ជាមិត្តរួមក្រុម​របស់ខ្ញុំ​ ។ គាត់បានជួយ​ខ្ញុំច្រើននិង បានបង្រៀនខ្ញុំឲ្យធ្វើជាប្រធានក្រុម​ បង្រៀនខ្ញុំឲ្យ​ចេះដឹង​នូវរឿងជា​ច្រើននៅក្នុង​រដូវកាលរបស់​យើងរួមគ្នា នៅ​ Atletico Madrid ​។
ខ្សែប្រយុទ្ធ Torres មានតម្លៃខ្លួនកំណត់ត្រាមួយនៅក្របខ័ណ្ឌអង់គ្លេស ដល់ទៅ ៥០លានផោន នៅពេល ដែលតោខៀវ Chelsea បានទិញពីក្រុម Liverpool។ បីឆ្នាំមកហើយដែល Torres បានស៊ុតបញ្ចូលទីត្រឹមតែ ៤៣គ្រាប់ក្នុងការប្រកួត ១៦១ លើករហូតមកដល់ពេលនេះ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77