v9

Arsenal​ កំពុងតាមប្រមាញ់ Mario Mandzukic ពី Bayern Munich

3 years ago​ | ដោយ Neymar

បើតាមការ​ឲ្យដឹងពីវេប​សាយរបស់​ប្រទេអង់​គ្លេសថា​ ​Arsenal ​កំពុងតាម​ប្រមាញ់​ Mario Mandzukic​ ពី Bayern Munich ​ដោយសារភ្នាក់ងារ​របស់កីឡាករ​រូបនេះ បាន​មកដល់នៅ​ក្នុងទីក្រុងឡុង​ដ៍ នៃប្រទេស​​អង់គ្លេស​ ដើម្បីជជែក​ពិភាក្សាលើការ​ផ្ទេរមួយសម្រាប់​កីឡាកររូប​នេះមកកាន់ក្លឹប​ Arsenal​ នៅរដូវក្តៅនេះ​។
Mario-Mandzukic-1
លោក​  Arsene  Wenger​ គ្រូបង្វឹក​ក្រុមកាំភ្លើងធំ​  Arsenal​  ថាកីឡាករ​រូបនេះ គឺស្ថិតនៅក្នុង​ខ្សែប្រយុទ្ធថ្នាក់​ កំពូលក្នុង​ក្រសែរភ្នែក​របស់គាត់​ ។ កីឡាករ​អន្តរជាតិ​ក្រូអាតវ័យ​ ២៧ឆ្នាំរូបនេះ​បានស៊ុតបាល់​បញ្ចូលទី២៣​ គ្រាប់ក្នុង​ ៣៦ប្រកួត​សម្រាប់ក្លឹប​ Bayern Munich ​ក្នុងរដូវកាលនេះ​ ។ ដោយ​ទទួលបាន​ការរាយការណ៍​មួយ ថាកីឡាកររូប​នេះអាចនឹងចាក​ចេញពីម្ចាស់​ជើងឯកអាល្លឺម៉ង់​នៅចុងបញ្ចប់​នៃរដូវកាលនេះ​ ។ បន្ទាប់ពីមាន​ វត្តមានរបស់​ខ្សែប្រយុទ្ធ​ Robert Lewandowski​ មកដល់ក្លឹប​ Bayern Munich ​ ដោយការផ្ទេរ​ឥតគិតថ្លៃមួយ ពី​ Dortmund​ នៅរដូវក្តៅនេះ​។
Mario-Mandzukic-2
សូមបញ្ជាក់ថា​កីឡាកររូប​នេះត្រូវបានក្រុម​ Real Madrid​ និង Inter Milan ​មានការចាប់​អារម្មណ៍ផងដែរ​ តែ​ ត្រូវបានគេ​ជឿថាមានការ​អនុគ្រោះមួយ​ក្នុងការផ្លាស់ប្ដូរ​ទៅកាន់ក្របខ័ណ្ឌ​ Premier League ​ បើតាមការ​ឲ្យ ដឹងពីភ្នាក់ងារ​របស់គាត់​ តែសម្រាប់ការ​មកដល់នៅ​ក្នុងប្រទេសអង់គ្លេស​លើកនេះ​ មិនមែន​ពិភាក្សាតែមួយ​ ក្លឹបនោះទេ​គឺមានក្លឹបដទៃទៀត​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77