v9

​យល់​យ៉ាង​ម៉េច​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​អាជ្ញា​កណ្ដាល Andre Marriner?

3 years ago​ | ដោយ Neymar

ការ​ប្រ​កួត​រវាង​ Chelsea និង Arsenal កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​បាន​បញ្ជប់​ទៅ​តាំង​ហ្មង​សៅ​ក្នុង​ចិត្ត​សម្រាប់​អ្នក​គាំ​ទ្រ​របស់ Arsenal ដែល​ខុស​ប្លែក​ពី​អ្នក​គាំ​ទ្រ​របស់ Chelsea ដែល​បាន​រីក​រាយ​នឹង​ជ័យ​ជម្នះ​ ៦ ទល់​នឹង ០។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ Arsenal មិន​អស់​ចិត្ត​នោះ​គឺ​ដោយសារ​ការ​សម្រេច​ចិត្ត​បណ្ដេញ​កីឡាករ​របស់ Arsenal ​ចេញ​ពី​ការ​ប្រកួត​ច្រលំ​នៅ​នាទីទី ១៥ នៃ​ការ​ប្រកួតដោយ​លោក​អាជ្ញា​កណ្ដាល Andre Marriner។

Kieran Gibbs Wrongly Sent off

កីឡាករ Kieran Gibbs ត្រូ​វ​បាន​លោក​អាជ្ញាកណ្ដាល Andre Marriner សម្រេច​ដក​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ដោយ​ភាន់​ច្រលំ ខណៈ​ពេល​ដែល​កីឡាករ​ Alex Oxlade-Chamberlain យក​ដៃ​ទៅ​ប៉ះ​បាល់ដើម្បី​រារាំង​មិន​ឲ្យ​បាល់​ ដែល​កីឡាករស៊ុត​ដោយ​កីឡាករ Eden Hazard មិ​ន​ឲ្យ​ចូល​ទី។ តាម​ពិត​អ្នក​ដែល​លោក​អាជ្ញា​កណ្ដាល Marriner ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រ​កួត​នោះ​គឺ​កីឡាករ Alex Oxlade-Chamberlain នោះ​វិញ​ទេ ប៉ុន្ដែលោក​អាជ្ញា​កណ្ដាល​បែរ​ជា​បណ្ដេញ​កីឡាករ Kieran Gibbs ទៅ​វិញ។

លោក Marriner ក៏​បាន​ចេញ​មក​ធ្វើ​កាត​សុំ​ទោស​ចំ​ពោះ​ក្លឹប​ Arsenal និង​ប្រិយ​មិត្ត​ផង​ដែរ​ចំ​ពោះ​ការ​ភាន់ច្រលំ​​ដ៏​ធ្ងន់​ធ្ងរ​មួយ​នេះ។ សេចក្ដី​ថ្លែង​ការ​ជា​លាយ​លក្ខណអក្សរ​មួយ​ ដែល​បាន​ធ្វើ​ដោយ Professional Game Match Officials Limited ក្នុង​នាមlលោក Andre Marriner បាន​ឲ្យ​ដឹង​ថា ” Andre Marriner មាន​ការ​សោក​ស្ដាយ និង​ខក​ចិត្ត​ជា​ខ្លាំង​ ដែល​ភាន់​ច្រលំ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​កីឡាករ​​ឲ្យ​បាន​ច្បាស់​លាស់។”

Kieran Gibbs

ទាក់​ទិន​នឹង​រឿង​នេះ​ផង​ដែរលោក Clive Thomas ដែល​ជា​អតី​តអាជ្ញាកណ្ដាល​​ល្បី​ឈ្មោះ​​មួយ​រូប និង​ត្រូវ​បាន​គេ​ដាក់​រហ្សនាម​ថា “Clive the Book” ​បាន​និយាយ​ថា​ សមាគម​បាល់​ទាត់​នៃ​ប្រទេស​អង់​គ្លេស​ (FA) គួរណាស់​តែ​ពិចារណា​ដាក់​​ពិន័យ​​ លោក Andre Marriner និង​ជំនួយ​ការ​របស់​លោក​ ៣ រូប​ទៀត​រួម​មាន​លោក Scott Ledger និង Marc Perry ដែល​ជា​អាជ្ញា​កណ្ដាល​ខ្សែ​បន្ទាត់ និង​មន្ដ្រី​អាជ្ញា​កណ្ដាល​ទី៤ លោក Anthony Taylor  មិន​ឲ្យ​​ចូល​រួម​សម្រេច​សេចក្ដី​នៅ​ក្រប​ខណ្ឌ English Premier League រហូត​ដល់​ចប់​រដូវ​កាល​នេះ។

អតីតអាជ្ញា​កណ្ដាល​វ័យ ៧៧ ឆ្នាំ​រូប​នោះ​បាន​ឲ្យដឹង​ថា​ដែរ​ថា នេះ​ជា​រឿង​ដ៏​អាម៉ាស​មួយ​សម្រាប់​អាជីព​ជា​អាជ្ញាកណ្ដាល ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​លោក​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​មក​ទល់​នឹង​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិ​កម្មណា​មួយ​ពី​សំ​ណាក់ សមាគម​បាល់​ទាត់​នៃ​ប្រទេស​អង់​គ្លេស​ (FA) ទៅ​លើ​ករណី​នេះ​នៅ​ឡើយ។

តើ​ប្រិយ​មិត្ត​មាន​យោ​បល់​យ៉ាង​ណា​ចំ​ពោះការ​សម្រេច​ចិត្ត​របស់​លោក​អាជ្ញា​កណ្ដាល Andre Marriner?

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77